អាមេរិកបញ្ជូនយន្តហោះតាមដានវិទ្យុសកម្មបរមាណូទៅកាន់កូរ៉េខាងជើង

ចែករំលែក៖

ដោយខ្លាចកូរ៉េខាងជើងបន្តសាកល្បងគ្រាប់បែកបរមាណូ អាមេរិកបានបញ្ជូន យន្តហោះឆ្លាតវៃដើម្បីតាមដានសារធាតុ បរមាណូនៅក្នុងប្រទេសកូរ៉េខាងជើង។

នៅពេលនេះយន្ដហោះហិតក្លិនអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកបានទៅ ដល់មូលដ្ឋានទ័ពអាកាសកាឌីណា ក្នុងរដ្ឋ អូគីណាវ៉ា ប្រទេសជប៉ុន កាលពីដើមខែនេះ ស្របពេលដែលមានការបង្ហាញថា ប្រទេស ផ្ដាច់ការកូរ៉េខាងជើងកំពុងរៀបចំធ្វើតេស្ដអាវុធនុយក្លេអ៊ែរថ្មីមួយទៀត។

យន្ដហោះហិតក្លិនអាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកនឹងហោះហើរនៅលើដែនសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ ដែលបេសកកម្មរបស់យន្ដហោះ១គ្រឿងនេះនឹងធ្វើប្រតិបត្តិការប្រមូលយកតឹកតាងដែលមាននៅក្នុងបរិយាកាសក្នុងគោល បំណងដើម្បីរកឲ្យឃើញ និងកំណត់បាន នូវឃ្លាំងផ្ទុកអាវុធនុយក្លេអ៊ែរទៀតផង។

អាមេរិកក៏បានព្រមានដល់កូរ៉េខាង ជើងថានឹងបើកការវាយប្រហារ ប្រសិនបើកូរ៉េខាងជើងនៅតែចចេសរឹងរូសបន្តសាកល្បងគ្រាប់បែកបរមាណូម្តងទៀតនោះ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត អាមេរិកក៏បានព្រមានដល់ប្រទេសអុីរ៉ង់ មិនត្រូវដើរតាមគន្លងរបស់កូរ៉េខាងជើងឡើយ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក រិក ធីលល័រសុន បានប្រកាសចោទប្រកាន់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ថា បានឧបត្ថម្ភដល់ភេរវកម្មបង្កើតហិង្សា និងបានបង្កឲ្យមានបញ្ហាអស្ថិរភាពនៅក្នុងប្រទេសជា ច្រើននៅតំបន់មជ្ឈិមបូព៌ា។

យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក ធីលល័រសុនថា «តើវាជាការ ប៉ុនប៉ងធ្វើឃាត, ការគាំទ្រអាវុធប្រល័យ, ការដាក់ពង្រាយក្រុមជីវពល ដើម្បីបង្ក អស្ថិរភាពឬ? ពេលនេះអុីរ៉ង់បានចំណាយ ធនធាន និងពេលវេលារបស់ខ្លួនដើម្បី បង្អាក់ដល់សន្តិភាព»។

លោកបន្ថែមថា «ប្រការដែលមិនបានត្រួតពិនិត្យចំពោះប្រទេសអុីរ៉ង់ ជាសក្តា នុពលដែលប្រទេសនេះឆ្ពោះទៅរកផ្លូវដូចគ្នានឹងប្រទេសកូរ៉េខាងជើង»។
រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាន នៅទីស្តីការ ក្រសួងកាលពីថ្ងៃពុធថា «អុីរ៉ង់ជាប្រទេសនាំមុខដែលបានឧបត្ថម្ភដល់ក្រុមភេរវករ ក្នុងពិភពលោក ប្រទេសនេះបានបង្កើន ជម្លោះជាច្រើន ដែលធ្វើឲ្យខូចផលប្រយោជន៍អាមេរិកនៅក្នុងបណ្តាប្រទេសមួយ ចំនួនដូចជាប្រទេស អុីរ៉ាក់, ស៊ីរី, យេមែន និងប្រទេសលីបង់ រួមទាំងការបន្តគាំទ្រ ដល់ការវាយប្រហារប្រឆាំងនឹងអុីស្រាអែល ថែមទៀតផង»៕ ម៉ែវ សាធី

...

thedayofdays

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print