ក្រុមបឹងកេតអង្គរចាញ់ក្រុមម៉ាឡេស៊ី៣ទល់០ជើងទី២

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមបឹងកេតអង្គរទោះបីខិតខំ ការពារយ៉ាងណាក៏នៅតែបន្តចាញ់ក្រុមក្រុម Johor Darul Ta’zim (JDT) របស់ម៉ាឡេស៊ី ក្នុងលទ្ធផល៣ទល់០ដដែលក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះពូលF ជើងទី២នៃពាន រង្វាន់លំដាប់ទី២ប្រចាំទ្វីបអាស៊ី (AFC Cup 2017)។ ជាក់ស្តែងកាលពីយប់ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៧ ក្រុមបឹងកេតអង្គរលេងចាញ់ក្រុម JDT ជាលើកទី២ម្តងទៀតនៅលើទឹកដីរបស់ខ្លួន ។
ក្រុម JDT របស់ម៉ាឡេស៊ីទទួលបានជ័យ ជម្នះលើក្រុមបឹងកេតអង្គររបស់កម្ពុជា រកបានគ្រាប់បាល់ដោយកីឡាករ Muhamad Safawi នៅនាទីទី៨ ខណៈមិត្តរួមក្រុមរបស់ គេកីឡាករ Muhamad Nazmi Faiz រក បាន១គ្រាប់បន្ថែមគ្រាប់នៅនាទីទី២៦ មុនចប់តង់ទី១ ធ្វើក្រុមបឹងកេតអង្គរចាញ់ក្នុងលទ្ធផល២ទល់សូន្យត្រឹម៤៥នាទីវគ្គទី១។ទោះបីយ៉ាងណាក៏ក្រុមបឹងកេតអង្គរមិនរក្សាលទ្ធផល២ទល់សូន្យចំពោះការ ប្រកួតរយៈពេល៤៥នាទីនៃវគ្គទី២ធ្វើឲ្យ របូតគ្រាប់បាល់ទៅក្រុមJDTសាជាថ្មីម្តង ទៀតគឺគ្រាប់ទី៣នៅនាទីទី៩០ ទាត់បញ្ចូល ទីក្រុមបឹងកេតអង្គរកម្ពុជាដោយកីឡាករ G. Guerra ។

គួរបញ្ជាក់ថា ក្នុងពូលFនេះ ក្រៅពីក្រុម បឹងកេតអង្គរ បើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុម Johor Darul Ta’zim របស់ ម៉ាឡេស៊ី ក៏មានក្រុម Magwe ត្រូវបើកទ្វារ កីឡដ្ឋាន Thuwunna Stadium របស់ខ្លួន ទទួលក្រុម Global FC នៅក្នុងថ្ងៃជាមួយ គ្នានេះផងដែរ។ ជាលទ្ធផលក្រុមម្ចាស់ផ្ទះសុទ្ធតែលេងចាញ់ក្រុមភ្ញៀវ។ សម្រាប់ ប្រកួតចុងក្រោយរបស់ក្រុមបឹងកេតអង្គរ គឺត្រូវទៅលេងបិទពូលជាមួយក្រុម Global FC នៅប្រទេសហ្វុីលីពីននាថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Rizel Memorial ។
ចំណែកចំណាត់ថ្នាក់បណ្តោះអាសន្ន ក្នុងពូលFនេះក្រុម Global FC របស់ហ្វុីលីពីន ឈរកំពូលតារាងមាន១២ពិន្ទុតាមពីក្រោយដោយក្រុម JDT របស់ម៉ាឡេស៊ីមាន១០ពិន្ទុ ហើយបឹងកេតអង្គររបស់កម្ពុជាឈរ លេខ៣ មាន៤ពិន្ទុ និងក្រុម Magwe របស់ មីយ៉ាន់ម៉ាមិនទាន់មានពិន្ទុនៅឡើយ ៕ សារីម

...

003 004

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print