កីឡាករ ផាន់ សារ៉ែម ប៉ះជាមួយ ពុយ វណ្ណៈ ខណៈដែល ប្រាក់ រស្មី ជួប ទី ពន្លែត ដណ្តើមកៅអីវគ្គ១៦នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ទី២២ ខែមេសា ឆ្នាំ២០១៧នេះ កីឡាករជើង ចាស់៤នាក់បន្ថែមទៀត ត្រូវជួបប្រកួតគ្នាដណ្តើមយកកៅអីវគ្គ១៦នាក់ជុំទី២នៃការប្រកួតកីឡាប្រដាល់ដណ្តើមពានរង្វាន់ “TV5 Knock Out Series ទម្ងន់៦៣,៥ គីឡូក្រាម”នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ TIFFY ARENA ជាការប្រកួត សប្តាហ៍ទី៣វគ្គជម្រុះដំណាក់កាលទី១ ឆ្លងទៅដំណាក់កាលទី២បន្តទៀត ។

កីឡាករ ផាន់ សារ៉ែម មកពីក្លិបណេអុង ជួបជាមួយកីឡាករពុយ វណ្ណៈ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ខណៈ ដែលកីឡាករប្រាក់ រស្មី មកពីក្លិបតាឯក ដំបងដែកមានប្ញទ្ធិខេត្តព្រៃវែងប៉ះជាមួយ កីឡាករ ទី ពន្លែត មកពីក្លិបសឹករងខេត្ត សៀមរាប ។ សម្រាប់ជំនួបលើកដំបូងរវាង ប្រាក់ រស្មី នឹងទី ពន្លែត គ្មានចម្លើយ ចំពោះលទ្ធផល ចុងក្រោយទេ ព្រោះកន្លង ទៅកីឡាករទាំង២នាក់មិនធ្លាប់មានប្រវត្ិត ជួបគ្នាទេ។ តាមការកត់សម្គាល់ទៅ លើការប្រកួតនានារបស់ទី ពន្លែត និង ប្រាក់ រស្មី ពួកគេមានថ្វីដៃល្អ ថ្វីដ្បិតតែមិន សូវបានស្គាល់រេញច្រើនប៉ុន្មានក៏ដោយ។ ទី ពន្លែត មានកលល្បិចនិងស្នៀតវាយ ចេញល្អ ប៉ុនែ្ត ប្រាក់ រស្មី កាន់តែល្អថែម ទៀត ព្រោះកាយសម្បទារបស់គេល្អជាង ទី ពន្លែត ។

ដោយឡែកជំនួប រវាង ផាន់ សារ៉ែម នឹងពុយ វណ្ណៈ វិញ ពួកគេមិនធ្លាប់ជួបគ្នា ទេកន្លងមក ព្រោះ ពុយ វណ្ណៈ ជាអ្នកប្រដាល់ ជំនាន់ក្រោយ។ រីឯ ផាន់ សារ៉ែម អ្នក ប្រដាល់ជំនាន់មុន។ ជំនួបលើកនេះគឺ ផាន់ សារ៉ែម ទំនងមិនអាចដណ្តើមយកកៅអីវគ្គ១៦នាក់ពី ពុយ វណ្ណៈ បានដោយ ស្រួលឡើយ ពីព្រោះ វណ្ណៈ មានស្នៀតល្អ និងកម្លាំងវាយសម្រុកខ្លាំងដែរ ។ ចាំមើល តើ ផាន់ សារ៉ែម អាចយកឈ្នះ ពុយ វណ្ណះ បានឬអត់ ?

គួររំលឹកថា ការប្រកួតដណ្តើមពាន រង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៦៣,៥ គីឡូក្រាមនេះមានអ្នក ប្រដាល់ចំនួន៣២នាក់ចូលរួមប្រកួត បានចែកចេញជា ៤ដំណាក់កាលដោយឆ្លងកាត់តាមរូបមន្តប្រកួតដូចជាដំណាក់កាលទី១-ប្រកួតជម្រុះ ក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។ ដំណាក់ទី២-ជម្រុះក្នុង ចំណោម១៦នាក់ ទុក៨នាក់ ។ ដំណាក់ កាលទី៣-ជម្រុះ ក្នុង៨នាក់ ទុក៤នាក់ និងដំណាក់កាលទី៤ និងទី៥ ប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ៕ សារីម

...

001 002

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print