នៅថ្ងៃអាទិត្យ ទី២៣ ខែមេសានេះ ការបោះឆ្នោតប្រធានាធិបតីបារាំងចាប់ផ្តើមឡើង ហើយពេលនេះការឃោសនាបោះឆ្នោតបានបញ្ចប់ទៅដោយមានរឿងអាស្រូវជាច្រើន ប៉ុន្តែមិនបង្កឲ្យប៉ះពាល់ដល់ការបោះឆ្នោតឡើយ។
ការបោះឆ្នោតបារាំងកើតឡើងចំពេលដែលអង់គ្លេសចាកចេញពីអឺរ៉ុប ហើយ អាមេរិកមាន លោក ត្រាំ ជាប្រធានាធិបតី។ នៅពេលនេះ បេក្ខភាពប្រធានាធិបតីដែលលេចធ្លោជាងគេបំផុតនោះគឺលោកស្រី Marine Le Pen ។
លោកស្រី Marine Le Pen ត្រូវបាន ពលរដ្ឋបារាំងផ្តល់រហស្សនាមថា «ដូណាល់ ត្រាំ បារាំង» ដោយសារលោកស្រីមាន ភាពមុឺងម៉ាត់ និយាយស្តីចំៗ មិនសំចៃ។ ក្រោយការវាយប្រហារភេរវកម្មនៅមហា វិថី Champs Elysees កណ្តាលទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែមេសា បានធ្វើឲ្យ លោកស្រី Marine Le Pen កាន់តែមានពិន្ទុ កើនឡើង អាចជួយឲ្យលោកស្រីទទួល បានជ័យជម្នៈនៅក្នុងការបោះឆ្នោត។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ការបាញ់ប្រហារនៅបារាំងនឹងជួយដល់លោកស្រី Marine Le Pen ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងដោយសារតែលោកស្រីមានគោលនយោបាយតឹងតែងពីព្រំ ដែន និងជនអន្តោប្រវេសន៍។ គណបក្ស បដិវត្តន៍ប្រជាជន NFP របស់លោកស្រី Marine Le Pen មានគោលនយោបាយ ប្រឆាំងនឹងអឺរ៉ុប។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីក៏ជាអ្នកជំរុញឲ្យបារាំងចាក ចេញពីអឺរ៉ុប (Frexit) ដូចជាប្រទេស អង់គ្លេស។
មិនត្រឹមតែប៉ុណ្ណោះលោកស្រីបាន គាំទ្រឲ្យមានការបោះបង់ប្រាក់អឺរ៉ូ ដោយ បង្វែរទៅចាយប្រាក់ ហ្វ្រង់ បារាំងវិញ។
ការដែលលោកស្រី Marine Le Pen លេចធ្លោជាងគេក្នុងចំណោមបេក្ខភាពប្រធានាធិបតីបារាំង បានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសជាសមាជិកអឺរ៉ុប ដោយខ្លាចលោកស្រីបន្តដើរតាមកន្លងរបស់អង់គ្លេសនៅពេលនោះអឺរ៉ុបនឹងត្រូវបែកបាក់ជាមិនខានឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី