ភាពតានតឹងកើនឡើងជាបន្តបន្ទាប់នៅលើពិភពលោក អាមេរិកអសមត្ថភាពក្នុងការដោះស្រាយ?

ចែករំលែក៖

ក្នុងរយៈពេលខ្លី អាមេរិកបានបង្កឲ្យមានភាពតានតឹងខាងផ្នែកនយោបាយនិងយោធា៣កន្លែង នៅលើពិភពលោក ប៉ុន្តែអាមេរិកមិនអាចជួយអ្វីបានឡើយ ក្នុងការបញ្ចប់ភាពតានតឹងទាំនោះឡើយ។ ចំណុចទាំងនោះហើយបានបង្ហាញឲ្យឃើញថាអាមេរិក អសមត្ថភាពនៅក្នុងការ ដោះស្រាយវិបត្តិ នៅលើពិភពលោក។

នៅពេលនេះអាមេរិកបានបង្កើនឲ្យ មានភាពតានតឹងផ្នែកនយោបាយ និង យោធាជាមួយស៊ីរីកូរ៉េខាងជើង និងប្រទេស អុីរ៉ង់ ថែមទៀត ប៉ុន្តែអាមេរិកមិនទាន់មានដំណោះស្រាយ ណាមួយសមស្រប ដើម្បីបញ្ចប់ភាពតានតឹងទាំងនោះទេ។

ពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានប្រកាសថា កិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់បានបែកបាក់ ហើយគោលនយោបាយ អត់ធ្មត់ គឺជាយុទ្ធសាស្ត្រ គ្មានប្រសិទ្ធភាពឡើយ សម្រាប់អាមេរិក។ អាមេរិកក៏បានចាត់ទុកអុីរ៉ង់ថាជាប្រទេសផ្តល់ជំនួយដល់ក្រុមភេ រវកម្ម ទីមួយនៅលើពិភពលោកដែរ។

ការដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ មានទស្សនៈតឹងតែងជា មួយអុីរ៉ង់ គឺមិនមែនជារឿងថ្មីឡើយ ។ ប៉ុន្តែស្ថានភាពនាពេលនេះគឺពិតជាស្មុគស្មាញនិងពិបាក ដោះស្រាយសម្រាប់ប្រធានា ធិបតីដូណាល់ ត្រាំ ។ បញ្ហា គឺមិនមែនស្ថិត នៅលើ ការមិនគោរពកិច្ចសន្យាពេល ឃោសនាបោះឆ្នោតឡើយ គឺជាបញ្ហារបស់ លោកត្រាំនិង ពលរដ្ឋអាមេរិក។ លោក ត្រាំធ្លាប់បានលើកឡើងថានឹងលុបចោលកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់។

សកម្មភាពរបស់អាមេរិកទៅលើប្រទេសអុីរ៉ង់ស៊ីរីនិងកូរ៉េខាងជើង បានបង្កឲ្យមាន ក្តីបារម្ភយ៉ាងខ្លាំងដល់ក្រុមអ្នកសង្កេតការណ៍ ។

សកម្មភាពរបស់អាមេរិក គឺផុតពីការគិតរបស់អ្នកឯកទេសយុទ្ធសាស្ត្រនាពេលកន្លងមក ដោយសារតែអាមេរិក បានធ្វើសកម្មភាព ឆាប់រហ័សពេក អាចបង្កឲ្យមានភាពតាន តឹងកាន់តែខ្លាំងឡើងរហូត ឈានដល់មាន សង្គ្រាម ទើបអាចដោះស្រាយបាន។

អ្នកឯកទេសវិភាគជាច្រើនបានលើកឡើងថា ការដែលអាមេរិកបាញ់មីស៊ីលទៅលើប្រទេសសុីរី ចំពេលដែលប្រធានាធិបតីចិនបំពេញទស្សនកិច្ចទៅកាន់អាមេរិក ជួបពិភាក្សាជាមួយ លោកដូណាល់ ត្រាំ មិនមែនជារឿងចៃដន្យឡើយ គឺជាចេតនា ក្នុងការដាក់គំនាបទៅលើប្រទេសចិន ក្នុង ករណីកូរ៉េខាងជើង។ អាមេរិកធ្លាប់បាន ប្រកាសថា បើចិនមិនស្វែងរកដំណោះ ស្រាយចំពោះ កូរ៉េខាងជើងទេនោះអាមេរិកនឹងដោះស្រាយដោយខ្លួនឯង ហើយ ដំណោះស្រាយរបស់អាមេរិកគ្មានអ្វីក្រៅពីយោធានោះឡើយ។ រាល់សកម្មភាព យោធា អាចបង្កឲ្យមានសង្គ្រាមក្លាយទៅជាសង្គ្រាមបរមាណូ នៅលើពិភពលោក។

បញ្ហាប្រឈមមុខដ៏ធំរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ កើតចេញពីភាពតានតឹងនៅក្នុងប្រទេសស៊ីរីនិងកូរ៉េខាងជើង ។ប្រសិនបើអាមេរិកដោះស្រាយបាន វិបត្តិនៅស៊ីរីនិងកូរ៉េខាងជើងបញ្ចប់ទៅដោយរលូននោះគឺជារឿងដ៏ប្រសើរបំផុត ផ្ទុយទៅវិញប្រសិនបើបញ្ចប់ដោយមានសង្គ្រាមសម្លាប់មនុស្សច្រើន រាលដាលទៅជា សង្គ្រាមទ្រង់ទ្រាយធំនោះ គឺនឹងធ្វើឲ្យលោក ត្រាំ មានឈ្មោះអាក្រក់នៅ ក្នុងចំណោម ប្រធានាធិបតីអាមេរិកទាំង ៤៥រូប។

ក្រុមអ្នកវិភាគបានលើកឡើងថា នៅ ពេលដែលប្រធានាធិបតីអាមេរិក ផ្តួលរំលំ រដ្ឋាភិបាលស៊ីរី និងកូរ៉េខាងជើងនោះ អាចក្លាយទៅជាដើមហេតុបង្កឲ្យមានការផ្ទុះ សង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅជាសង្គ្រាមលោកលើកទី៣ នៅពេលដែលប្រទេសធំៗដូចរុស្ស៊ីនិងចិន ក៏បានត្រៀមលក្ខណៈ រួចរាល់ សម្រាប់ សង្គ្រាមនោះដែរ។

គេហទំព័រ Daily Mail បានផ្សព្វផ្សាយ នូវឃ្លីបវីដេអូមួយបង្ហាញឲ្យឃើញថា រុស្ស៊ី បានបញ្ជូនទាហាន និងអាវុធទំនើបៗ ជា ច្រើន ចូលទៅកៀកព្រំដែនកូរ៉េខាងជើង ។ ហេតុការណ៍ខាងលើបង្កក្តីបារម្ភយ៉ាងខ្លាំង ថាតើរុស្ស៊ីមានចេតនាអ្វី ទើបមាន សកម្មភាពបែបនេះ។ កន្លងមកថ្មីៗរុស្ស៊ីក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ទៅកៀកដែនអាកាសរដ្ឋ Alaska អាមេរិក ផងដែរ។ ក្រៅពីរុស្ស៊ី ចិនក៏បានបញ្ជូន ទាហាននិងអាវុធទៅកាន់ព្រំដែនដូចគ្នា។

ឃ្លីបវីដេអូខាងលើត្រូវបានសារព័ត៌មានអង់គ្លេសផ្សព្វផ្សាយបង្ហាញឲ្យឃើញថា រថយន្តយោធា របស់រុស្សុីដឹកទាហាននិងអាវុធជាច្រើនទៅកាន់ តំបន់ព្រំដែនចម្ងាយពីកូរ៉េខាងជើង១៧គីឡូម៉ែត្រ។ ក្រៅពីនេះយន្តហោះចម្បាំងឧទ្ធម្ភាគចក្រ របស់រុស្ស៊ីជាច្រើនគ្រឿងក៏បានទៅកាន់ទីនោះដែរ។

ពលរដ្ឋនៅក្នុងតំបន់បានប្រាប់គេហ ទំព័រ Primemedia .ru ថា «មានសម្ភារយោធាជាច្រើនបានបញ្ជូនតាមផ្លូវដែក ពី តំបន់ Primorsky ឆ្លងកាត់តំបន់ Kha barovsk »។ ការបញ្ជូនអាវុធនិងទាហាន ទៅកាន់ព្រំដែន កើតឡើងចំពេលដែលស្ថានភាពកាន់តែតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង ដែលអាចផ្ទុះសង្គ្រាមបានគ្រប់ ពេល។

សារព័ត៌មាន Daily Mail បានផ្សាយថា សកម្មភាពរបស់ទីក្រុងមូស្គូ គឺជាការត្រៀម លក្ខណៈ សម្រាប់ពេលដែលអាមេរិក វាយ ប្រហារកូរ៉េខាងជើង អាចបង្កឲ្យមានជនភៀសខ្លួនកូរ៉េខាងជើង ជាច្រើនចូលទៅ កាន់ ប្រទេសរុស្ស៊ី ។

កន្លងមកសារព័ត៌មាន កូរ៉េខាងត្បូង បានផ្សាយថា ចិនក៏បានបញ្ជូនអាវុធនិង ទាហាន១៥០ពាន់នាក់ ទៅកាន់ព្រំដែនជាប់ កូរ៉េខាងជើង ផងដែរ បន្ទាប់ពីអាមេរិកវាយប្រហារស៊ីរីដោយមីស៊ីលជិត៦០គ្រាប់។ ទាហានចិនចូលទៅកាន់ព្រំដែនជាប់កូរ៉េខាងជើងនោះ គឺដើម្បីទប់ស្កាត់ការហូរ ចូលនៃជនភៀសខ្លួនកូរ៉េខាងជើង ពេល អាមេរិកវាយប្រហារ។

សកម្មភាពរបស់ប្រទេសមហាអំណាចយោធារុស្ស៊ី ចិន នាពេលនេះដូចជាបាន ដឹងនូវរឿងអ្វីមួយ ហើយអាចប្រាកដថា អាមេរិកនឹងវាយប្រហារ ទៅលើកូរ៉េខាង ជើង នៅពេលដ៏ខ្លីខាងមុខ។

សកម្មភាពរបស់រុស្ស៊ីនៅពេលចុងក្រោយ នេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាម រវាងអាមេរិកនឹងរុស្ស៊ី ទៅវិញ ពិសេសគឺក្រោយពេលដែលរុស្ស៊ីបញ្ជូន យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងទំនើបបំផុតរបស់ខ្លួនចូលទៅកាន់ដែនអាកាសរដ្ឋ អាឡាស្កា តើរុស្ស៊ីមានចេតនាអ្វី? ក្រុមអ្នក វិភាគបានលើកឡើងថា សកម្មភាពរបស់ រុស្ស៊ី គឺជាការប្រមានដល់អាមេរិកយ៉ាងច្បាស់ ថា បើអាមេរិក វាយប្រហារប្រទេសដទៃ រុស្ស៊ីនឹងវាយប្រហារអាមេរិកវិញ។ បើទោះបីអាមេរិកមានភាពរឹងមាំប៉ុនណា បើ រងការវាយប្រហារដោយគ្រាប់បែកបរមាណូពីរុស្សុី ក៏នឹងរលាយដូចគ្នាដែរ៕

trump (1) trump (2) trump (3)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print