ខេត្តសៀមរាប ៖ ប្រជាពលរដ្នឆ្ងល់ថា ហេតុអ្វីអាជ្ញាធរអប្សរាបើកដៃឲ្យគេយកបរិវេណ ប្រាសាទជាកន្លែងម្ចាស់កម្មវិធីជប់លៀងទៅវិញ។ ចុះបើពេលស្រវឹងបង្កឲ្យប៉ះពាលដល់ប្រាសាទនោះ តើអ្នកណាទទួលខុសត្រូវឬ?
ទីតាំងប្រាសាទ ក្រវ៉ាន់ ស្ថិតនៅភូមិ ក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា គេមិនគួរណាយកទីតាំងប្រាសាទបុរាណ ធ្វើជាកន្លែងជប់លៀង អាហារពេលល្ងាច របស់ភ្ញៀវទេសចរឡើយ គួរតែរកកន្លែងណាឲ្យឆ្ងាយពីប្រាសាទបន្ដិច ដើម្បីជៀសវាងការប៉ះពាល់ថ្មប្រសាទ ដូចជាការជុះនូម ឬពេលស្រវឹងប៉ះពាល់លើប្រាសាទជាដើម។
ការរឹះគន់នេះពុំទាន់មានការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធ នៅឡើយទេ៕ ប៊ុន រិទ្ធី
...