ខេត្តពោធិ៍សាត់ ៖ កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ចេញល្បាតពេលយប់ប្រទះឃើញស្រី្តម្នាក់ កំពុងសម្រាលកូននៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ទាំងកណ្ដាលអធ្រាត្រ គួរឲ្យអាណិតអាសូរពន់ពេក នៅពេលពួកគាត់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងមានគ្នាបីនាក់ ខណៈក៍បានជួយអន្តរាគមទាន់ពេលវេលា។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចភូមិព្រែក ១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ចាន់ សុខា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា ស្រ្តីសម្រាលកូនទាំងកណ្ដាលអធ្រាត្រនៅលើដងផ្លូវនោះ ឈ្មោះ ឯល នឿន អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រីបន្តថា នៅគ្រាដែលរូបលោកផ្ទល់ និងកម្លាំងបានចេញល្បាតនូវពេលយប់ ស្រាប់តែប្រទះឃើញស្រ្តីខាងលើកំពុងសម្រាលកូននៅទីនោះ ទាំងកណ្ដាលយប់អធ្រាត្រងងិតឈឹង រួមជាមួយអ្នករួមដំណើរម្នាក់ទៀត និងប្តីគាត់កំពុងជិះម៉ូតូចុះឡើងៗ ដើម្បីស្វែងរកគ្រូពេទ្យមកជួយ ខណៈនោះលោក និងកងកម្លាំងបានជួយអន្តរាគមភ្លាមៗ ដោយទំនាក់ទំនងទៅក្រុមគ្រួពេទ្យមណ្ឌសុខភាសំរោង ដើម្បីមកដឹកស្រ្តីសម្រាលកូនយកមណ្ឌសម្អាតព្យាលភ្លាមៗនោះដែរ។
លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបន្តទៀតថា តាមការឲ្យដឹងពីស្រ្តីនោះប្រាប់ថា នេះជាកូនទី ០៤ ហើយជាកូនស្រី រហូតដល់ម៉ោងនេះគាត់មានសុខភាពល្អទាំងម្ដាយទាំងកូន ហើយអ្វីដែលបានសម្រាលកូននៅតាមផ្លូវបែបនេះនោះ ដោយសារគាត់ត្រឡប់មកពីចំការួមដំណើរជាប្តី និងបងប្អូនម្នាក់ទៀតដោយម៉ូតូ ក្នុងគោលបំណងទៅផ្ទះដូចបានរាបរបខាងលើ ប៉ុន្តែក៍បានសម្រាលកូននៅផ្លូវបែបនេះ ប៉ុន្តែទោសជាយ៉ាងណាយើងបានជួយសម្រួលគាត់ ហើយក៍បានសុខសប្បាយហើយនោះដែរ៕ បឹុម ពិន