អាជ្ញាធរខណ្ឌច្បារអំពៅបញ្ចប់បញ្ហាហ្មងសៅនៅផ្សារព្រែកឯង

ចែករំលែក៖

ភ្នំពេញ ៖ ជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរខណ្ឌច្បារអំពៅទទួលរងនូវការរិះគន់ពីមហាជនមិនសំចៃមាត់ករណីប្រជាពលរដ្ឋយកផ្លូវជាតិលេខ១ធ្វើជាកន្លែងលក់ដូរនៅចំនុចផ្សារព្រែកឯងបង្កការកកស្ទះចរាចររៀងរាល់ថ្ងៃ បាត់បង់សណ្តាប់ធ្នាប់ និងប៉ះពាល់បរិស្ថាន ។
ក្រោយពីមហាជនរិះគន់ បានធ្វើអោយ អាជ្ញាធរខណ្ឌ រិះរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រឈមនៅតំបន់ផ្សារព្រែកឯងក្រោមយុទ្ធសាស្ត្រក្តៅផង ត្រជាក់ផង ។

ការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរមួយរយៈចុងនេះបានធ្វើអោយក្រុមការងារដែលទៅរៀបចំសណ្តាប់ទទួលរងនូវពាក្យសំដីត្រគោះបោះបោកពីសំណាក់អ្នកលើដូរលើចិញ្ចើមផ្លូវជាតិលេខ១ ។ ទោះជាជួប នូវការវាយប្រហារដោយពាក្យសំដីយ៉ាងណាក៍ដោយ គណៈ បញ្ជាការឯកភាពខណ្ឌនៅតែបន្តចុះមករៀបចំសណ្តាប់ធ្នាប់ផង និងណែនាំអោយ អ្នកលក់ ដូរបានយល់ដឹងពីហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុផង ។ ការព្យាយាមរបស់ គណៈ បញ្ជាការឯកភាពខណ្ឌរយៈពេលជិត១ឆ្នាំនេះ បានធ្វើអោយ សណ្តាប់ធ្នាប់និងបរិស្ថាននៅតំបន់ផ្សារព្រែកឯងមានភាពល្អប្រសើរឡើងវិញ ក្រោមការ ដឹកនាំផ្ទាល់ពីលោកអ៊ាង ស៉ីផានអភិបាលខណ្ឌច្បារអំពៅ ដើម្បីចាត់វិធានការទៅលើ អ្នកយកផ្លូវជាតិលេខ១ធ្វើជា កន្លែងលក់ដូរនិងម្ចាស់ដីដែល គិត តែពីប្រយោជន៍ផ្ទាល់ខ្លួន យកលុយពីអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិ ដោយសម្អាង ថា លក់នៅលើដីមុខផ្ទះរបស់ខ្លួន ។

ដូចការរំពឹងទុក….ពេលនេះ បញ្ហាប្រឈមនៅតំបន់ផ្សារព្រែកឯងត្រូវបានបញ្ចប់ភាពអនាធិបតេយ្យហើយ…បន្ទាប់គណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការតឹងរឹងទៅលើម្ចាស់ដីដែលទទួលផលពីអ្នកលក់ដូរ ដោយកំណត់ព្រំ ប្រទល់អោយដាក់តាំងលក់ទំនិញ…..ហាមមិនអោយលក់ នៅលើផ្លូវតទៅទៀតឡើយ ដោយអាជ្ញាធរបានបោះបង្គោលកំណត់ព្រំអោយដាក់លក់ និងសរសេរអក្សរក្នុងន័យ ពញ្ញាក់អារម្មណ៍អោយអ្នកលក់ដូរភ្ញាក់រលឹកដោយខ្លួនឯង ។ ដល់ថ្ងៃកំណត់ចុងក្រោយ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧គណៈបញ្ជាការឯក ភាពខណ្ឌដឹកនាំដោយលោកថេង សុថុល អភិបាលរងខណ្ឌ ច្បារអំពៅ បានចុះទៅណែនាំ សារជាថ្មីអោយអ្នកលក់ដូរនៅផ្សារព្រែកឯងបញ្ឈប់ការលក់ដូរលើផ្លូវជាតិលេខ១តទៅទៀត ។

នៅចំពោះមុខអ្នកលក់ដូរ លោកថេង សុថុល បញ្ជាក់ ប្រាប់អាជីវករដូច្នេះថា “កន្លងមកមានមតិរិះគន់ពីមហាជនថា ការចុះមករៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកឯងដូចវែកចកឥញ្ចឹង….តែចាប់ពីពេលនេះតទៅយើងលែងវែកចកទៀតហើយ…គឺរួមគ្នាលើកយកចកចេញវិញ…” បញ្ហានេះយើងធ្វើទៅបានគឺផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដោយមានការចូលរួមប្រកបដោយឆន្ទះពីអ្នកលក់ដូរនិងម្ចាស់ដី…។ ទម្រាំតែយើងរៀបចំសណ្តាប់នៅផ្សារព្រែកឯងបានល្អប្រសើរដូចថ្ងៃនេះក្រុមការងារបានរិះ រកគ្រប់មធ្យោបាយ..ដើម្បី បញ្ចៀសពីមតិរិៈគន់របស់មហាជនគ្រប់មជ្ឈដ្ឋាន…។ បន្ទាប់ពីរៀបចំសណ្តាប់ធ្នាប់នៅផ្សារព្រែកឯងរួចរាល់ហើយ គណៈបញ្ជាការឯកភាពនិងបន្តចុះទៅរៀបចំសណ្តាប់ធ្នាប់នៅមុខផ្សារច្បារអំពៅនិងផ្សារចាម នៅព្រែកប្រាបន្តទៀត ។

លោកអភិបាលរងបាន បន្តថា ” អ្នកថាមិនដូចអ្នកធ្វើ នោះទេ…”ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៍ដោយ ក៍ត្រូវតែធ្វើដែរតែបញ្ហាសណ្តាប់ធ្នាប់សាធារណៈនិងបរិស្ថាននេះមិនអាជ្ញាធរធ្វើតែម្នាក់ឯងទៅរួចនោះទេ…គឺទៀមទារ អោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន..ទើបមានប្រសិទ្ធភាព ៕ សណ្តោស

...

7d3685a1-5bc2-4658-8ebd-0a9cd809e396 92932804-04c7-4955-8219-c86b674c4722 (1) 92932804-04c7-4955-8219-c86b674c4722 f81720d6-c4a7-4fcf-826e-9dccf0abf7d5

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print