បុរសម្នាក់ប្រចណ្ឌប្រពន្ធដុតបំផ្លាញផ្ទះបងថ្លៃស្រីឆេះខ្ទេច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចស្រុកវាលវែងឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពដោយចេតនាដុត បំផ្លាញផ្ទះបងថ្លៃស្រីឆេះអស់គ្មានសល់ កាលពី វេលាម៉ោង១ រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិផ្ចឹក ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យដែលដុត បំផ្លាញផ្ទះបងថ្លៃស្រីខ្លួនឯងហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននោះឈ្មោះអឿង ចិន ភេទប្រុស អាយុ៣៨ឆ្នាំ។ ចំណែកម្ចាស់ផ្ទះឈ្មោះ រួម សុខនឿន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិឃុំស្រុកជា មួយគ្នា។ ផ្ទះដែលត្រូវជនសង្ស័យដុត បំផ្លាញមាននោះទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រប្រក់ស័ង្កសីជញ្ជាំងក្តារ រួមនឹងសម្ភារទ្រព្យសម្បត្តិលុយកាក់ឆេះអស់ម៉ត់គ្មានសល់។

សមត្ថកិច្ចស្រុកវាលវែងបានឲ្យដឹង បន្ថែមទៀតថា នៅមុនពេលឈានដល់ការដុតបំផ្លាញផ្ទះសម្បែងរបស់បងថ្លៃឆេះអស់គ្មានសល់នេះគឺបណ្តាលមកពីការទាស់ ពាក្យសម្តីជាមួយប្រពន្ធនិងបម្រុងដុតផ្ទះ ខ្លួនឯងចោលតែត្រូវបានម្តាយក្មេកឃាត់ទាន់។ លុះរំលងបានមួយថ្ងៃដោយក្តី ប្រចណ្ឌប្រពន្ធនិងបងថ្លៃស្រីជាមួយអ្នកដ៏ទៃ ជនសង្ស័យបានកាន់ដប់សាំងពីផ្ទះ ខ្លួនឯងទៅដុតផ្ទះបងថ្លៃស្រីឆេះអស់គ្មានសល់តែម្តង។

បច្ចុប្បនជនសង្ស័យដែលបានដុត បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែងធ្វើការសាកសួរនិងកសាងឯកសារគ្រោងនឹងបន្តបញ្ជូនទៅ ស្នងការដ្ឋាននគបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប៉ឹម ពិន

...

pursat (1) pursat (2) pursat (3) pursat (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print