ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៦ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ង្វៀង សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh ដើម្បីរិតបន្តឹងនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការល្អដែលនាំមកនូវផលប្រយោជន៍ ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ ជាពិសេសកាត់បន្ថយភាពក្រីក្រដើម្បីលើកស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រុំដែនអោយកាន់តែល្អប្រសើរឡើង។
នៅវេលាម៉ោង ៩:០០ ព្រឹកនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម និងលោកជំទាវ នឹងដឹកនាំគណៈប្រតិភូ អញ្ជើញវិលតឡប់ទៅកាន់ប្រទេសវៀតណាមវិញ៕
...