ភ្នំពេញ៖ ពលរដ្ឋមួយចំនួនធំ ដែលគាត់មិនឲ្យបង្ហាញឈ្មោះបានប្រាប់ និងផ្តល់ព័ត៌មានដល់អ្នកកាសែតអំពីបញ្ហាថៅកែរថយន្តដឹកដីឯកជន បានទៅកាប់ដីតាមមាត់ទន្លេ ដែលបង្កឲ្យប៉ះពាល់បរិស្ថាននៅទីនោះ ដែលពួកគាត់ជាប្រជាពលរដ្ឋមានការភ័យខ្លាចនៅរដូវវស្សាដែលខិតជិតមកដល់ ដោយសារច្រាំងទន្លេនៅទីនោះ ចោតហើយបាក់រលំ លំនៅឋានពួកគាត់ចូលទៅក្នុងទន្លេ បើសិនជាពេលនេះ អាជ្ញាធរមូលដ្ឋានមិនគិតគូរឲ្យទាន់ពេលវេលានោះទេ ហើយបន្ទោសលើធម្មជាតិនោះ នឹងមានការស្តាយក្រោយជាពំុខាន។
ករណីនេះ លោកអ៊ាង សុីផាន អភិបាលខណ្ឌច្បារអំពៅបានប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ័កាលពីរសៀលថ្ងៃទី២៥ ខែមេសា លោក មិន ទាន់បានដឹងច្បាស់ទេ ចាំគាត់ប្រាប់មន្រ្តីជំនាញឲ្យចុះត្រួតពីនិត្យថា តើវាយ៉ាងណា តែការឆ្លើយបែបនេះ ធ្វើឲ្យពលរដ្ឋហួសចិត្ត ពីព្រោះទីតាំងនេះ ឈ្មួញបានចាប់អនុវត្តតាំងពីមុនចូលឆ្នាំខ្មែរមកម្ល៉េះ ហើយឈ្មួញបានប្រាប់ថា គាត់រត់ការសុីញ៉េគ្រប់លំដាប់ថ្នាក់អស់ហើយ ចុះម្តេចឡើយលោកអភិបាលខណ្ឌច្បារអំពៅ អ៊ាង ស៊ីផាន មិនទាន់ដឹងតែ បើមិនដឹងក៏ហីចុះ លុះដល់ពេលដឹងហើយ លោកមានចំណាត់ការយ៉ាងណានោះ នគរដ្រេហ្គននឹងចាំតាមដានបន្តទៀត ៕ ឡូ សំអាត