បន្លំយកម៉ូតូមិត្តភក្តិទៅបាត់៥ថ្ងៃ ត្រូវម្ចាស់បញ្ញើម៉ូតូឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្លំយកម៉ូតូមិត្តភក្តិទៅលក់រួចរត់គេចខ្លួនបាន៥ថ្ងៃត្រូវម្ចាស់កន្លែងផើ្ញម៉ូតូតាមរកឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ចវាលវង់តែម្តង។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវនៅចំណុចផ្ទះនៅម្ដុំ ចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អំ ដេជោបញ្ញា អាយុ២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ញើម៉ូតូបានឲ្យដឹងថា មុខពេលកើតហេតុគេឃើញយុវជន២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកគុបមកផើ្ញនៅកន្លែងគាត់ដែលនៅក្នុងស្តាអូឡាំពិកហើយបានដើរចូលទៅក្នុងស្តាអូឡាំពិកមួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យខាងលើបានដើរមកយកម៉ូតូហើយបានប្រាប់គាត់ថា បាត់សំបុត្រម៉ូតូ ពេលនោះរូបគាត់ក៏ប្រាប់ឲ្យជនសង្ស័យខាងលើឲ្យទុកអត្តសញាណប័ណ្ណនៅទីនេះហើយជនសង្ស័យខាងលើក៏បានទុកអត្តសញាណប័ណ្ណហើយក៏បានឡើងជិះម៉ូតូចេញទៅបាត់ ភ្លាមៗនោះដែលមានយុវជនដែលជាមិត្តភក្តិមកជាមួយបានរត់មកដល់កន្លែងផើ្ញម៉ូតូហើយបានប្រាប់ថា «មានបានឃើញមិត្តភក្តិដែលបានមកជាមួយខ្ញុំអត់» គាត់ក៏ប្រាប់ថា«ឃើញត៎ា តែគេបានយកម៉ូតូទៅបាត់ហើយ គេបាត់សំបុត្រដោយទុកអត្តសញាណប័ណ្ណនៅទីនេះ» ពេលនោះយុវជនក៏បានប្រាប់គាត់ថា «ខ្ញុំទេគឺជាម្ចាស់ម៉ូតូសំបុត្រនៅខ្ញុំត៎ា» ភ្លាមៗនោះគាត់និងម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ដើម្បីសមត្ថកិច្ចតាមស្រាវជ្រាវរកជនសង្ស័យផងដែរ។ លុះមកដល់ម៉ោង៨យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គាត់ក៏បានឃើញជនសង្ស័យខាងលើកំពុងដើរនៅចំណុចកើតហេតុខាងលើក៏បាននាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចវាលវង់តែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានយកម៉ូតូរបស់មិត្តភក្តិយកទៅលក់ចាយលុយអស់ហើយ រួចត្រូវបាន សមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ស រស្មី

...

Gy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print