អាជ្ញាធររាជធានីគ្រោងនឹងជីកអាងស្តុបទឹកដ៏ជ្រៅមួយ ដើម្បីរំដោះទឹកចេញពីតំបន់លិចលង់នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា អាជ្ញាធររាជធានីគ្រោងនឹងជីកអាងស្តុបទឹកដ៏ជ្រៅមួយនៅព្រែកបារាំងដើម្បីរំដោះទឹកចេញពីតំបន់លិចលង់នានានៅខណ្ឌច្បារអំពៅ និងដើម្បីអភិរក្សកុំអោយមានការ រំលោភយកអាងស្តុបទឹកផងដែរ។

ការលើកឡើងពីគម្រោងនេះរបស់លោកប៉ា សុជាតិវង្សត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មេសា ក្នុងកិច្ចប្រជុំពិភាក្សា ការងារជាមួយក្រុមការងារជំនាញ លើការដោះស្រាយបញ្ហាជំនន់ទឹក ដែលធ្លាប់ជន់លិច នៅតំបន់ច្បារអំពៅ តំបន់និរោធិ៏ តំបន់ព្រែកប្រារាំង សង្កាត់ព្រែកថ្មីនិង តំបន់វាលស្បូវជាដើម។

លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍ ដោយមើលឃើញពីការលិចលង់នៅតំបន់ខាងលើនេះ រដ្ឋបាលរាជធានី នឹងរៀបចំតំបន់ទាំងនេះទៅតាមភូមិសាស្ត្រជាក់ស្តែង ដោយបន្ស៉ីគ្នារវាងមន្ទីរជំនាញទាំងអស់ ថាត្រូវជីកប្រឡាយបង្ហូរថ្មី ជីកអាងស្តុបទឹកដ៏ជ្រៅមួយនៅព្រែកបារាំង រៀបស្ថានីយ៍បូម ការស្ដារប្រព័ន្ធធារាសាស្ត្រជាដើម។ កិច្ចការទាំងនេះ ត្រូវសិក្សាឱ្យបានច្បាស់លាស់ទើបអាចរំដោះទឹកចេញអស់។

ក្នុងកិច្ចប្រជុំនោះដែរ លោកប៉ា សុជាតិវង្សបានជម្រុញអោយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធដាក់គ្រឿងចក្រ ដើម្បីជីប្រឡាយបង្ហូរទឹកនេះចាប់ពីពេលនេះតទៅ ពោលគឺនៅកន្លែងណាដែលអាចដាក់គ្រឿងចក្រ កាយបានគឺយើងធ្វើតែម្តង ហើយការដ្ឋាននេះត្រូវតែមានផ្លូវអមសងខាងប្រឡាយផងដែរ ដើម្បីស្តាប្រឡាយពេលដែលវាគោករាក់ និងនៅពេលដែលមានហានិភ័យកើតឡើង។

លោកប៉ា សុជាតិវង្សបានបន្តថា ចំពោះមន្ត្រីដែលអនុវត្តការងារនេះត្រូវបំពេញការងារអោយបានល្អ កុំធ្វើដូចរបៀបស៊ីឈ្នួលគេ គឺត្រូវបំពេញការងារអោយដូចជាមន្ត្រីដែលបំរើរាស្ត្រពិតប្រាកដ ហើយកិច្ចការងារនេះត្រូវអនុវត្តចាប់ពីពេលនេះតទៅនិងធ្វើទៅតាមអ្វីដែលយើងធ្វើបាន។

លោកប៉ា សុជាតិវង្សក៏បានបញ្ជាក់ផងដែរថា អាងស្តុបទឹកធំៗមួយចំនួននៅក្នុងរាជធានីភ្នំពេញត្រូវបានប្រជាពលរដ្ឋនិងអ្នកមានបុណ្យសក្កិមួយចំនួនរំលោភយកធ្វើជាកម្មសិទ្ធិ ដែលធ្វើអោយអាងស្តុបទឹកទាំងនោះរួញតូចទៅៗ ដូច្នេះទេ យើងត្រូវអភិរ័ក្សកុំអោយមានការរំលោភបន្តទៀត ដូចជាងអាងស្តុបទឹកខាងលើ អាងស្តុបទឹកបឹងត្របែក បឹងទំពុន ជើងឯកនិងបឹងកប់ស្រូវជាដើម ដោយយើងត្រូវដាំដើមឈើដើម្បីការពារពីការលំលោភទាំងនេះ៕ សំរិត

...

samrith (1) samrith (3) samrith (4) samrith (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print