ជ័យជម្នះលើក្រុម Southampton កាល ពីរាត្រីថ្ងៃអង្គារ គឺជាលទ្ធផលមួយយ៉ាងល្អដែលក្រុមតោខៀវ Chelsea នៅតែបន្តឈរកំពូលតារាងដោយមាន៧ពិន្ទុនាំមុខក្រុម Tottenham Hotspur ដែលមាន១ប្រកួត ក្នុងដៃ ។
ក្រុមតោខៀវបានរកគ្រាប់បាល់នាំមុខមុននៅតង់ទី១ នាទីទី៥ ដោយកីឡាករ E. Hazard ប៉ុន្តែត្រូវក្រុម Southampton តាមស្មើវិញនៅនាទីទី២៤ដោយកីឡាករ Oriol Romeu ហើយជិតចប់តង់ទី១ ហើយ នោះកីឡាករ G. Cahill របស់ក្រុមតោខៀវរកបាន១គ្រាប់ទៀតនៅនាទីទី៤៥+១។
ចូលមកដល់តង់ទី២ក្រុមតោខៀវបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមភ្ញៀវធ្វើឲ្យខ្សែបម្រើ Diego Costa បានរកគ្រាប់បាល់២គ្រាប់បន្ថែមនៅនាទីទី៥៣និងនាទីទី៨៩ ហើយនៅជិតចប់ការប្រកួតទៅហើយ កីឡាករ R. Bertrand របស់ក្រុមភ្ញៀវរកបាន១គ្រាប់នៅនាទីទី៩០+៤ ធ្វើឲ្យចប់ការ ប្រកួតក្រុមតោខៀវយកឈ្នះក្រុម Southamton ក្នុងលទ្ធផល ៤-២ ។
តោខៀវនៅមិនទាន់មានសុវត្ថិភាពនៅ ឡើយទេ ព្រោះបើពួកគេ អាចយកឈ្នះ២ប្រកួតខាងមុខទៀតទើបពួកគេឈ្នះ Premier League នៅរដូវកាលនេះ ។
Chelsea នឹងអ៊ុតមើលក្រុម Tottenham ប្រកួតយប់នេះ បើ Tottenhamចាញ់នោះ ឱកាសល្អកាន់មានសម្រាប់ Chelsea លើក ពានឆ្នាំនេះ ៕