បើសង្គ្រាមឧបទ្វីបកូរ៉េកើតឡើងអាចមានអ្នកសា្លប់ដល់១សែននាក់ក្នុងរយៈពេល៤៨ម៉ោង

ចែករំលែក៖

សារព័ត៌មាន Daily Telegraph របស់ អង់គ្លេសបានផ្សព្វផ្សាយនូវការព្យាករថា នឹងមានអ្នកស្លាប់ដល់ទៅ១សែននាក់ក្នុង រយៈពេល៤៨ម៉ោង ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់ឃ្លាំងអាវុធមីស៊ីល និងកាំភ្លើងធំ របស់ខ្លួនវាយប្រហារកូរ៉េខាងត្បូងនោះ។

សារព័ត៌មានខាងលើបានផ្សាយថា ចំនួនអ្នកស្លាប់ច្រើន បើមានសង្គ្រាមកើត ឡើង ទាំងនោះហើយគឺជាហេតុផលដែលអាមេរិកពិចារណាមិនវាយប្រហារភ្លាមៗ ដោយប្រើប្រាស់នយោបាយការបរទេស ឲ្យអស់លទ្ធភាពមុនពេលឈានដល់ប្រើយោធាប្រឆាំងកូរ៉េខាងជើង។

សារព័ត៌មាន Telegraph បានផ្សាយថា ប្រសិនបើមេដឹកនាំកូរ៉េខាងជើង គីម ជុង អ៊ុន បញ្ជាឲ្យវាយប្រហារកូរ៉េខាងត្បូងដោយកាំភ្លើងធំ និងមីស៊ីលនោះ ក្នុងរយៈពេល៤៨ម៉ោងនឹងមានអ្នកស្លាប់យ៉ាងតិច១សែននាក់។ កូរ៉េខាងជើងមានអាវុធជាច្រើនត្រៀម វាយប្រហារទីក្រុងសេអ៊ូល ដែលប្រទេសនេះខិតខំផលិតជាយូរណាស់មកហើយ។

កន្លងមកលោក គីម ជុងអ៊ុន ក៏បាន គំរាមបាញ់ពន្លិចនាវាផ្ទុកយន្តហោះរបស់អាមេរិកដែលបានធ្វើដំណើរមកកាន់ឧបទ្វីបកូរ៉េផងដែរ។

នៅថ្ងៃទី២៦ ខែមេសា នេះដែរសម្ភារសម្រាប់ប្រព័ន្ធមីស៊ីលការពារ THAAD របស់អាមេរិក បានបញ្ជូនដល់ទឹកដីកូរ៉េ ខាងត្បូងហើយ។ រថយន្តដឹកទំនិញធុនធំ៦គ្រឿងបានដឹកប្រព័ន្ធរ៉ាដា ២គ្រឿង សម្រាប់ប្រកាសអាសន្ន និងសម្ភារផ្សេៗ ទៀតចូលទៅកាន់ទីក្រុង Sondzhu ខេត្ត Kensan Namdo។

កូរ៉េខាងជើងពិតជាមានអាវុធជាច្រើនដែលអាចវាយដល់ទឹកដីកូរ៉េខាងត្បូង ដោយសារតែប្រទេសទាំង២មានព្រំដែនជាប់គ្នា ហើយទីក្រុងសេអ៊ូលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនកូរ៉េខាងជើងឡើយ គឺមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រប៉ុណ្ណោះ។

ចំណុចទាំងនោះហើយដែលពលរដ្ឋ កូរ៉េខាងត្បូងអាចស្លាប់ច្រើន ដោយមិន អាចរកកន្លែងលាក់ខ្លួនទាន់ពេលវេលា ពេលកូរ៉េខាងជើងបាញ់ប្រហារដោយ មីស៊ីល។ កត្តាទាំងនោះហើយទើបក្រុម អ្នកឯកទេសយល់ឃើញថា នឹងមានការស្លាប់ច្រើនបើសិនមានសង្គ្រាម។ ដោយឡែកនៅក្នុងប្រទេសជប៉ុនដែលមានចម្ងាយឆ្ងាយពីកូរ៉េខាងជើង ក៏មានពេលវេលាតែ ១០នាទីប៉ុណ្ណោះ សម្រាប់ពលរដ្ឋរកកន្លែងលាក់ខ្លួនបើកូរ៉េខាងជើងវាយប្រហារ។

ដោយសារកត្តាទាំងនោះហើយទើប កូរ៉េខាងត្បូងមិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារទៅលើកូរ៉េខាងជើងនោះឡើយ ព្រោះអាចបង្កឲ្យមានសោកនាដកម្មកើតឡើង៕

North-Korea (2) North-Korea (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print