ប្រជាពលរដ្ឋខេត្តស្វាយរៀងបម្រើការងាររោងចក្រប្រមាណជិត៦ម៉ីននាក់ធ្វើក្រៅមុខរបរកសិកម្ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀងមានការងារធ្វើបន្ថែមក្រៅពីមុខរបរកសិកមក្ម បើតាមទូរលេខរបស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវះខេត្តគិតមកដល់ខែមេសាឆ្នាំ២០១៧នេះកូនចៅប្រជាពលរដ្ឋដែលមានការងារធ្វើប្រមាណជិត៦ម៉ីននាក់ហេីយ។

លោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា ឆ្នាំ២០១៦កន្លងមកនេះវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងមានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០១៦នេះ ខេត្តមានសហគ្រាសគ្រឹះស្ថានសរុបចំនួន១៥៥ មានចំនួនកម្មករនិយោជិតសរុបចំនួន៥៧,១៣៧នាក់ស្រីចំនួន៣៨,១០៤នាក់ ក្នុងនោះមានកម្មករនិយោជិតខ្មែរចំនួន៥៥,១៦៦នាក់ ស្រីចំនួន៣៧,៥៣៣នាក់ និងហត្ថពលកម្មជនបរទេសចំនួន១,៩៧១នាក់ ស្រី៥៧១នាក់។

បើប្រៀបធៀបទៅនិងឆ្នាំ២០១៥កម្មករនិយោជិតខ្មែរកើនឡើង១៦,៨៣ភាគរយ និងហត្ថពលកម្មបរទេសកើនឡើង៥,៣៥ភាគរយ។

គួររំលឹកថា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តស្វាយរៀងកាលពីសង្គមចាស់ពួកគាត់ប្រកបរបរធ្វើតែស្រែ និងឡើងត្នោតធ្វើស្ករត្នោតព្រមទាំងដាំដំណាំផ្សេងៗបន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពគ្រួសារ បើចង់ទៅរកការងារធ្វើទាល់ចំណាកទៅភ្នំពេញ ឬទៅប្រទេសជិតខាងទើបមានការងារធ្វើបាន ហើយធ្វើស្រែឆ្នាំខ្លះបានផលហូបគ្រប់គ្រាន់ ឆ្នាំខ្លះមិនបានផលហូបគ្រប់គ្រាន់នោះទេ។

ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ រហូតដល់សព្វថ្ងៃនេះក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការអភិវឌ្ឍជាជំហ៊ានៗធ្វើឲ្យប្រទេសកម្ពុជាយើងមានភាពរីកចំរើនលើគ្របវិស័យ តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលបានចំហជើងមេឃដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុកនិងក្រៅស្រុកមកដាក់ទុនរកស៊ីបានច្រើន និងផ្ដល់ការងារជូនកូនចៅប្រជាពលរដ្ឋមានការងារធ្វើនៅទូទាំងប្រទេសរាប់លាន់នាក់។ និយាយជារួមដោយឡែកនៅខេត្តស្វាយរៀងក៏មិនចាញ់ខេត្តដទៃដែរកូនចៅប្រជាពលរដ្ឋមានការងារធ្វើអាចជួយសម្រួលជីវភាពគ្រួសារមានជីវភាពធូរធាស្ទើរតែគ្រប់ក្រុមគ្រួសារ៕ យឹម សុថាន

...

svr (2) svr (1) svr (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print