ប្រទះឃើញជនអនាថាម្នាក់ដេកស្លាប់ក្នុងវត្តជម្ពូវ័នសង្ស័យខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍មួយបង្កការភ្ញាក់ផ្អើល បន្ទាប់ពីព្រះសង្ឃគង់នៅវត្តជម្ពូវ័ន បានប្រទះឃើញលោកតាម្នាក់ដេកស្លាប់នៅក្រោមដើមពោធិ៍ សង្ស័យខ្យល់គរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នៅក្រោមដើមពោធិ៍ក្នុងវត្តជម្ពូវ័ន ស្ថិតក្នុងក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្ដីលោកតា ង៉យ សំអាង ដែលជាគ្រូបង្រៀនព្រះសង្ឃនៅក្នុងវត្តជម្ពូវ័នបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងនៅក្នុងថ្នាក់រៀន ស្រាប់តែមានព្រះសង្ឃមួយអង្គ បានមកប្រាប់ថា ឃើញជនអនាថាម្នាក់ បានដេកស្លាប់នៅក្រោមដើមពោធិ៍ជិតត្រពាំងទឹក ពេលនោះ រូបគាត់ក៏បានមកមើលឃើញជាក់ស្តែង ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើ ស្លៀកខោ ការ៉ូ ពាក់អាវការ៉ូល្អិត ដៃវែងពីខាងក្រៅ និងពាក់អាវយឺតខាងក្នុង ។ ក្នុងនោះមត្ថកិច្ចបានឆែកឆេរកឃើញសៀវភៅនិងប័ណ្ណពិនិត្យសុខភាព ដែលមានឈ្មោះគឹម សាមេត ភេទប្រុសអាយុ៦០ឆ្នាំ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

ក្រោយមកសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសារសព តែមិនបានមកទទួលទេ ដោយសារតែមានជំងឺធ្ងន់ និងខ្វះជីវភាព ទើបសមត្ថកិច្ចសម្រេចប្រគល់ឲ្យអាចារ្យយកទៅបូជានៅក្នុងវត្តជម្ពូវ័នតែម្តង ៕ សុខាសែនជ័យ

...

image2 image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print