ចូលគាស់សោបន្ទប់ទាំងកណ្តាលថ្ងៃត្រង់បម្រុងលួចត្រូវពលរដ្ឋចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ផ្ទះជួល តែមិនបានសម្រេច ដោយបានប្រជាពលរដ្ឋ ឃើញទាន់ នាំគ្នាចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលកាលវេលាម៉ោង១២ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតចំនុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះស៊ុន សិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលួច ស្នាក់នៅមិនពិតប្រាកដ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះអី ស្រី អាយុ៥៥ឆ្នាំ មុខរបរមេផ្ទះ។

ស្រ្តីរងគ្រោះប្រាប់ថា នៅម៉ោងកើតហេតុ គាត់បានចូលទៅខាងក្រោយផ្ទះកំពុងរៀបចំធ្វើម្ហូបដាំស្លរ ស្រាប់តែឃើញជនសង្ស័យខាងលើ ត្រូវបានប្រជាពលរដ្ឋនៅបន្ទប់ក្បែរគ្នា ឈ្មោះ អុល ភេទប្រុស អាយុ៤៨ ដែលបានឃើញជនសង្ស័យ កំពុងធ្វើសកម្មភាពយកកន្ត្រៃកាត់ក្រចកមកឆ្កិះសោបន្ទប់របស់ខ្លួន និង បានស្រែកគំរាមដេញចេញទៅខាងក្រៅ ហើយជនសង្ស័យបានដើរចូលទៅខាងក្រោយផ្ទះបាយ ភ្លាមនោះ គាត់មានការភ័យខ្លាច ក៏រត់ទៅយកកាំបិតចិតបន្លែធ្វើម្ហូបយកទៅលាក់ទុក ខ្លាចជនសង្ស័យយកមកធ្វើសកម្មភាពមកលើខ្លួន រួចបានចេញទៅក្រៅស្រែកឲ្យប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ស្ត្រីរងគ្រោះបានបន្តប្រាប់ឲ្យដឹងទៀតថា សម្ភារក្នុងផ្ទះរបស់គាត់មិនបានបាត់បង់ទេ ដោយសារជនសង្ស័យកំពុងធ្វើសកម្មភាពឆ្កិះសោទ្វារនោះ ត្រូវបានអ្នកជិតខាងឃើញដេញចេញទៅក្រៅ នាំគ្នាចាប់ឃាត់ខ្លួនបាន ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចនាំខ្លួននគរបាលប៉ុស្តិ៍ទឹកថ្លាឃុំខ្លួ នបណ្ដោះអាសន្នដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ តុង សីហា

...

tong (1) tong (2) tong (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print