ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាអ្នកបិទគូទត្រូវប្រជាពលរដ្នដេញចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួចចំណែកបក្សពួក២នាក់ទៀតជិះមូ៉តូគេចខ្លួនបាត់អស់។បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង ១១និង២០យប់ ថ្ងៃ២៨ ខែមេសាឆ្នាំ២០១៧ នៅចំណុចមុខក្រសួងដែនដី នគររូបនីកម្ម តាមផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
១ជនសង្ស័យមានឈ្មោះ ឆាម សុផាណែក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំផ្សារដើមថ្កូវ។
ជនរងគ្រោះ មានឈ្មោះ រី សុភ័ក្រ ភេទស្រី អាយុ ២២មុខរបរសិស្ស ស្នាក់នៅម្ដុំព្រែកកំពឹស ខណ្ឌដង្កោ។
បើតាមប្រភពពត័មាន ពី សមត្ថកិច្ច បាន ឲ្យ ដឹង ថា នារីម្នាក់បានជិះមូ៉តូzoomer X ១គ្រឿងពណ៍សពាក់ស្លាក់លេខ1FN.3165ម្នាក់ឯងដោយទុកការបូបនៅនឹងមុខទើបតែមកពីជួបជាមួយនឹងមិត្តភក្រ័ ហើយបានត្រលប់ទៅផ្ទះជិះតាម បណ្ដោយ ផ្លូវព្រះមុនីវង្ស តែមិនទាន់បានទៅដល់ផងក៏ស្រាប់តែលិចមុខ ជនសង្ស័យ ២នាក់ជិះម៉ូតូម៉ាកស្មាវីពាក់ស្លាក់លេខភ្នំពេញ1FB.4209នឹងបក្សពួកម្នាក់ទៀតជិះមូ៉តូ ១គ្រឿងមា៉កអាយខនពណ៍ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1AC.3808ជាអ្នកបិតគូទ ស្រាប់តែជនសង្ស័យ២នាក់ខាងលើបានមកធ្វើសកម្មភាពឆក់ ការបូប ពីរងគ្រោះបណ្ដោយអោយដួល ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗក៏ត្រូវ ប្រជាពលរដ្នដែលកំពុងធ្វើដំណើរតាមផ្លូវឃើញដូច្នេះក៏បានដេញតាម ពីក្រោយ ម៉ូតូ ជនសង្ស័យក៏ ហើយក៏បានចាប់ ជនសង្ស័យ ខាងលើរហូតមកដល់ផ្លូវលេខ៩៥ជនសង្ស័យដែលជិះមូ៉តូ១គ្រឿងមា៉កអាយខនបានដួលក៏ត្រូវប្រជាពលរដ្នចាប់បានភ្លាមៗតែមង្ដ ចំណែកជនសង្ស័យ២នាក់ទៀត ដែលជាអ្នកធ្វើសកម្មភាពឆក់ការបូបពីនារីរងគ្រោះខាងលើនោះបានយកទៅបាត់ហើយជិះម៉ូតូ ជិះ រត់គេច ខ្លួនបាត់សម្រោល ។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវ បានប្រជាពលរដ្នប្រគល់អោយ សមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល បឹងត្របែកធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌចំការមន ដើម្បី ចាត់ការ បន្ត តាម និ តិ វិធី ច្បាប់ ។ សម្ហារះរបស់នារីរងគ្រោះដែលត្រូវជនសង្ស័យឆក់យកទៅបាត់នោះមាន លុយខ្មែរ៨មុ៉ីនរៀល និងទួរស័ព្ទដៃមួយគ្រឿងមា៉ក iPhone 6 ៕