មនុស្ស២នាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីត្រូវរថយន្តបើកបុកពេញមួយទំហឹងខណៈកំពុងជិះម៉ូតូ

ចែករំលែក៖

ខេត្តកណ្តាលៈ មនុស្សប្រុស-ស្រី២នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវរថយន្តកាមរីបាឡែនបើកបោះពួយបុកពេញមួយទំហឹង ខណៈកំពុងកំពុងជិះម៉ូតូ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2X-2573 បើកបរដោយឈ្មោះ អ៊ឹម ហ៊ឺន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយខាងលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-6877 បើកបរដោយឈ្មោះ ពុំ ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ (រងរបួសស្រាល) និងអ្នករួមដំណើរម្នាក់ឈ្មោះ ឡាច ចុម ភេទស្រី អាយុ៦៨ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ឡើងទៅលើផ្លូវជាតិលេខ២ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលកំពុងជិះក្នុងទិសដៅពីជើងទៅត្បូង ដួលបោកទៅលើផ្លូវជាតិធ្វើឲ្យរងរបួសធ្ងន់ស្រាលតែម្តង ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្ត រួមជាមួយមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្នបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ។ ចំណែកឯចនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពឃុំសៀមរាប ៕ ស្អាងជ័យ

...

tongleng (2) tongleng (4) tongleng (1) tongleng (6) tongleng (3) tongleng (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print