ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសហូរឈាមពេញខ្លួន ដោយសារតែបុរសម្នាក់ទៀត បានយកកាំបិតមកកាប់ប្រហារទៅលើចំនួន៥កាំបិត ។បង្កការភា្ញក់ផ្អើលកាលវេលា ម៉ោង១និង៥០នាទី យប់ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២១៧ ផ្សារដឺហ្គោល ក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
១ជនសង្ស័យមានឈ្មោះ ងួន វណ្ណះ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅម្ដុំផ្លូវរថភ្លើង ខណ្ឌឬស្សីកែវ។
ជនរងគ្រោះ មានឈ្មោះ សុខ ស្លេក ភេទប្រុស អាយុ ២៧មុខរបររើសអេតចាយ ស្នាក់នៅមិនពិប្រាកដ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ បុរសទាំង២នាក់ខាងលើជាអ្នករើសអេតចាយដូចគ្នា បានដើរបណ្ដោលឈ្លោះគ្នាបណ្ដោលមិនរឿងអីនោះទេស្រាប់មិនដឹងយា៉ងមិចស្រាប់ជនសង្ស័យខាងលើបានរត់ទៅយកកាំបិតប័ុងតោមួយដើមមកកាប់ទៅលើជនរងគ្រោះចំនួន៥កាំបិតបណ្ដោយអោយរងរបួសហូរឈាមពេញខ្លួន ភ្លាមៗនោះប្រជាពលរដ្នដែលនៅក្បែរនោះបានរត់មកប្រាប់សមត្ថកិច្ចបុ៉ស្តិ៍អូរឬស្សី២ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យតែមង្ត។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវសមត្ថកិច្ច នាំ ទៅ កាន់ ប៉ុស្តិ៍ នគរបាល រដ្ឋបាលអូរឬស្សី២ ធ្វើការ សាកសួរ និង កសាង សំណុំរឿង បញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌ៧មករាដើម្បី ចាត់ការ បន្ត តាមនីតិវិធី ៕