កសិករខេត្តស្ទឹងត្រែង ប្រែក្លាយផ្ទៃដីទំនេទៅជាដីកសិកម្មដាំឬស្សីផ្អែម

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កសិករខេត្តស្ទឹងត្រែងនាំយកពូជឬស្សីហៅថា (ពូជឬស្សីផ្អែម) ដែលមានដើមកំណើតនៅខេត្តគីសុងប្រទេសកូរ៉េមកធ្វើពិសោធន៍ដាំលើផ្ទៃដីប្រមាណ២ហិចតាដើម្បីកែប្រែផ្ទៃដីនេះឲ្យទទួលបានផលពីដំណាំកសិកម្មនិងអាចផ្តល់បទពិសោធន៍ទាំងនេះទៅឲ្យកសិករផ្សេងៗទៀតដើម្បីរួមគ្នាបង្កើតជាភូមិមួយមានផលិតផលមួយនៅ ក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ។

លោក អ៊ុន ភារម្យ ម្ចាស់ចំការឬស្សីនៅចំណុចខាងលើបានប្រាប់ឱ្យដឹងថា៖ ដោយសាតែផ្ទៃដីនៅទីនេះដាំអ្វីក៍មិនត្រូវ ក្នុងមួយឆ្នាំៗមានតែខាតបង់ថវិកានិងចំណាយកំលាំងចោលទើបរិះរកនៅដំណាំដែលអំណោយផលទៅលើផ្ទៃដីនេះដើម្បីជួយផ្តល់ជាគំរូ គឺដាំដំណាំឬស្សីផ្អែមមួយនេះដែលមានអត្ថប្រយ័ត្នច្រើន ។

លោកបញ្ជាក់ថា ការនាំយកពូជឬស្សីនេះមកដាំក៍ត្រូវចំណាយថវិការច្រើនដែរក្នុងកូនមួយដើមមានតម្លៃទាំងដឹកជញ្ជូននិងយកមកពីខេត្តបាត់ដំបងមកដាំស្មើនិង៣ដូល្លា តែយើងយកមកដាំតែរយពេលមួយឆ្នាំតែប៉ុណ្ណោះអាចទទួលបានផលមកវិញ មិនខាតដូចដាំស្វាយកែវល្មៀត ឬស្វាយចន្ទីនោះទេ។

លោក ចាន់ សាវឿន កសិករនៅភូមិហាងខូបានគាំទ្រចំពោះការដាំដំណាំឬស្សីនេះពីព្រោះផ្ទៃដីនៅតំបន់នេះដាំស្វាយឬស្វាយចន្ទីក៏ពិបាក ថែហើយក៍មិនបានផលដែរដោយសារបងប្អូនប្រជាពលរដ្ឋយើងនៅភូមិសង្កាត់នេះធ្លាប់បានដាំរួចមកហើយតែមិនទទួលបានផលឡើយ។

លោកស្រី ចាន់ ធីង អ្នកមើលថែដំណាំឬស្សីនេះបាននិយាយថា៖ឬស្សីមិនចំណាយដើមទន់ច្រើនទេហើយក៍មិនពិបាកថែវាដែរគឺគ្រាន់តែសំអាត់ស្មៅនិងស្រោចទឹកនៅខែប្រាំងតែប៉ុណ្ណោះនិងដាក់ជីតិចតួចដោយមិនព្រួយខ្លាចសត្វល្អិតមកស៊ីបំផ្លាញឡើយ។

អ្នកស្រីបញ្ជាក់ថា៖ថ្វីត្បិតដាំណាំឬស្សីនេះនៅខេត្តស្ទឹងត្រែងទើបតែចាប់ផ្តើមមាននិងមិនទាន់ទទួលផលមែនតែនៅពេលបានផលវាមានប្រយោជច្រើនពីព្រោះទំពាំងធ្វើជាអាហារដើមអាចកែច្នៃជាវត្ថុប្រើប្រាស់បន្ថែមទៀតឬស្សីនេះមានផលប្រយោជន៍ច្រើនណាស់ លក់នៅទីផ្សាក៍បានហើយដើមវាក៍មានផលប្រយោជន៍ទៀតធ្វើចង្អេក៍បាន ធ្វើគ្រឿងប្រើប្រាស់ តុបតែងបានសព្វគ្រប់ ទាំងអស់ហើយទំពាំងវាលក់ចូលទីផ្សាទៀត។

លោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានគាំទ្រផងដែរចំពោះគំនិតផ្តួចផ្តើមដ៍ល្អៗរបស់កសិករយើងពីព្រោះថាទាំងនេះជាបទពិសោធន៍ដ៍ល្អសំរាប់មន្ទីរកសិករផងដែរហើយមន្ទីរនិងជួយផ្តល់នៅបច្ចេកទេសបន្ថែមដើម្បីជំរុញឲ្យដំណាំឬស្សីនេះមានការរីកចំរើន នៅក្នុងខេត្តស្ទឹងត្រែងរបស់យើង ។

លោកប្រធានមន្ទីរបន្ថែមថា ដំណាំឬស្សីយើងអាចចាត់ទុកជាដំណាំមួយទទួលបានផល២យ៉ាងទី១ ផ្តល់ផលទៅលើកផ្នែកចំណីអាហារ ដោយសារយើងយកទំពាំងមកបរិភោគបាន ទី២ អាចចាត់ទុកទៅក្នុងវិស័យឧស្សាហ៍កម្មមួយ យកដើមរបស់វាមកកែច្នៃធ្វើជាវត្ថុកអនុស្សា វរីយ៍បំរើឲ្យ វិស័យទេសចរណ៍ និងមួយចំណែកទៀតធ្វើជាវត្ថុប្រើប្រាស់ប្រចាំគ្រួសារក៏បាន ។

សូមបញ្ជាក់ថា ដំណាំឬស្សីកសិករខេត្តស្ទឹងត្រែង បានដាំដុះនេះគឺជាការពិសោធន៍លើកទី១របស់កសិករ និងសំរាប់ដោះដូរផ្ទៃដីប្រកប របបដាំដុះ ដើម្បីឲ្យទទួលបានផលចៀសវាងការទុកផ្ទៃដីទំនេ។ ចំណែកទំពាំងអាចលក់បានប្រាក់កម្រៃ ចាប់ពី៤០០០រៀលទៅ៦០០០ ពាន់រៀលក្នុងមួយគីឡូក្រាម ៕  ដោយ ៖ មាស សុផាត

...

Capture1 Capture2Capture3 Capture4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print