ខេត្តកណ្តាល ៖ អំពើហិង្សាមួយកើតឡើង ដោយសារផឹកស្រាអស់កន្លះលីត្រ ចាប់ផ្តើមនិយាយឌឺដង បណ្តាលឲ្យគូទំនាស់ម្ចាងបែក ឈាមត្រង់ថ្ងាស ក្បាល និងស្មានខាងឆ្វេង និងម្ខាងទៀតត្រូវនគរបាលឃាត់ខ្លួន ។ ហេតុការណ៍ហិង្សានេះបានកើតឡើតកាលពីវេលាម៉ោង១៦ និង១៥នាទី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល ។
ជនដៃដល់ឈ្មោះ ផង់ វី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ នៅភូមិត្នោតញី ឃុំខ្ពប ស្រុក ស្អាង ខេត្តកណ្តាល ។ ចំណែក ជនរងគ្រោះឈ្មោះ ផល ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
មុនកើតហេតុឈ្មោះ ផង់ វី ផឹកស្រានៅតៀមលក់ស្រារបស់ឈ្មោះ ចាន់ ណាង ជាមួយនឹងឈ្មោះ កា ទ្រី អស់ ស្រាសកន្លះលីត្រ ។ ពេលនោះឈ្មោះ ភឹម ផល បានដើរមកទិញស្រាដែរ ក៏ត្រូវបានឈ្មោះ ផង់ វី និយាយឌឺ ដងមើលងាយ ក៏កើតជាឈ្លោះ ដោយឈ្មោះ ភឹម ផល កាន់បន្ទះឬស្សី ចំណែកឈ្មោះផង់ វី កាន់ដុំឥដ្ឋវាយ ទៅលើឈ្លោះ ភឹម ផល បណ្ដាលឲ្យមានស្នាមរបួសត្រង់ថ្ងាស់ ក្បាល ស្មាខាងឆ្វេង ។
ករណីនេះកម្លាំងនគរបាលស្រុកស្អាង កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕ ស្អាងជ័យ