ភ្នំពេញ : ទីតាំងហាងលក់គុយទាវមួយកន្លែងដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៧(ផ្លូវសុកហុក)កែងផ្លូវលេខ១៣៤ក្បែរនឹងប៉ុស្តិ៍ រដ្ធបាលនគរបាលសង្កាត់មនោរម្យប្រមាណជា១៥ម៉ែត្រពីគ្នាកំពុងបើកដំណើរការលេងល្បែងសុីសងប្រភេទឡូតូឡាយផ្ទាល់តាមអន ឡាញដែលសុីសងគ្នាក្នុងរយះពេលបីនាទីម្តង ។ ការចាក់ភ្នាល់សុីសងគ្នានេះមិនកំណត់ឡើយចាក់តាមចិត្តហើយសុីសងលុយផ្ទាល់សុទ្ធផ្ទាល់ភ្លាមៗ ដោយសេរីនិងបើកចំហរមិនមានការក្រែងរអាអ្វីបន្តិចចំពោះអាជ្ញាធរដែនដី ជាពិសេសទៀតនោះគឺមិនព្រឺទៅនឹងគោលនយោ បាយភូមិ-សង្កាត់មានសុវត្តិភាពរបស់រាជរដ្ធាភិបាល ថែមទាំងបទបញ្ជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនូវរយៈពេលថ្មីៗនេះស្តីពីការបង្ក្រាបល្បែងសុីសងគ្រប់ប្រភេទទៅបណ្តាលអាជ្ញាធរទូទាំងប្រទេស។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ធនៅក្បេរនោះបានប្រាប់អោយដឹងថាម្ចាស់ទីតាំងល្បែងសុីសងខាងនេះគឺជាមន្ត្រីនគរបាលពាក់សក្តិបួនកន្លះ (វរសេនីយ៍ទោ) នៅក្រសួងមហាផ្ទៃទៀតផង។
លោក យ៉ង់ ចាន់ថានាយប៉ុស្តិ៍នគរបាលសង្កាត់មនោរម្យបានប្រាប់នគរវត្តតាមទូរសព្ទ័ថា គាត់បានទៅសួរដែលតែខាងម្ចាស់ទីតាំងបានបង្ហាញនិងច្បាប់អនុញាតិអោយបើកមកអោយគាត់។ ដោយឡែកលោកនេត សុីថុន អធិការនគរបាលខណ្ឌ៧មករាបានប្រាប់ែលថាលោកនិងអោយមន្ត្រីរបស់លោកចុះទៅមើល។រីឯលោក លីម សុភាអភិបាលនៃគណះអភិបាលខណ្ឌ៧មករាមិនបានឆ្លើយតបអ្វីច្រើននោះទេគ្រាន់ឆ្លើយថាអូខេអូខេ។
រាល់ពាក្យថាល្បែងសុីសងត្រូវបានច្បាប់ហាមប្រាមចុះហេតុអ្វីបានទីទាំងខាងលើនេះអះអាងថាមានច្បាប់អនុញាតិមកប្រាប់អាជ្ញាធរទៅវិញចុះអ្វីដែលរដ្ធាភិបាលបានដាក់នូវគោលនយោបាយភូមិ_សង្កាត់មានសុវត្តិភាពនិងបទបញ្ជាររបស់សម្តេចក្រឡាហោមស ខឹង ម្តេចវិញទៅនេះជាការលើកសួររបស់ប្រជាពលរដ្ធ ហើយពួកគាត់សូមណូមពរដល់អាជ្ញាដែនដីជួយមើលទីទាំងខាងលើនេះផង ៕ សសម