ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទូ០៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី៣ តាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ រាជធានីភ្នំពេញ ។
បើយោងតាមសម្តីម្ចាស់បន្ទប់ជួល ឈ្មោះសុខ នីម អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកលក់សំបកកង់រថយន្ត ស្នាក់នៅចំនុចបន្ទប់ជួល កើតហេតុខាងលើបានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានចុះមកធ្វើការនៅក្រុមហ៊ុនលក់សំបកកង់រថយន្តនៅខាងក្រោមបន្ទប់ជួលរបស់គាត់ ក៏លេចមុខជនសង្សយ័២នាក់ ជិះម៉ូតូ១គ្រឿង ពុំចាំម៉ាកបានដឹកគ្នាមកឈប់មុខក្រុមហ៊ុនលក់សំបកកង់រថយន្ត ហើយមានជនសង្ស័យម្នាក់បានឡើងគាស់សោទ្វារបន្ទប់ជួលរបស់គាត់ចូលសម្ងំលាក់ខ្លួនបម្រុង និងលួចយកទ្រព្យសម្បត្តិ ខណៈនោះគាត់ក៏បានឡើងទៅមើល ក៏ឃើញសោទ្វាររបើក ក៏មានការផ្អើលឆោឡោដល់អ្នកជិតខាងជួយព័ទ្ធចាប់ជនសង្សយ័បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយ័ខាងលើមានឈ្មោះ ម៉ាប់ ហុង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកម្ចាស់បន្ទប់ជួលខាងលើ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជយ័ផងដែរ ។
បច្ចុប្ប្នន្ន ជនសង្សយ័ខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួរបន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យចាត់ការតាមច្បាប់៕ តាឡឹម