អស្ចារ្យ! Cristiano Ronaldoរកបានបីគ្រាប់តែម្នាក់ឯងពេលប៉ះ Atletico Madrid ក្នុងជើងទី១

ចែករំលែក៖

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅតែបានបង្ហាញ ទម្រង់លេងល្អមិនធ្លាក់ចុះនោះទេ ដោយ អាចរកបាន៣គ្រាប់តែម្នាក់ឯងជួយក្រុម Real Madrid ឈ្នះក្រុម Atletico Madrid នៅអេស្ប៉ាញដូចគ្នាក្នុងលទ្ធផល៣ទល់នឹង០ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយ Champions League ។

គ្រាប់ទីមួយ Ronaldo តែតបញ្ចូលទីនាំ មុខនៅនាទីទី១០ ដោយការលើកបាល់ ពីកីឡាករCasemiro។ ក្នុងវគ្គទីមួយដដែល Real Madrid មានឱកាសស៊ុតសំដៅទី ច្បាស់ៗជាច្រើនបាល់តែអ្នកចាំទី Jan Oblak ជួយសង្គ្រោះបានជានិច្ច។ ដោយ ឡែកក្រុមភ្ញៀវវិញមិនមានសំណាងរកគ្រាប់ បាននោះទេ ។

ក្នុងវគ្គទីពីរក្រុមដែលដឹកនាំដោយលោក Zidane មិនបានបន្ធូរបន្ថយការវាយសម្រុកឡើយ ហើយនៅនាទីទី៧៣ Benzema បញ្ជូនបាល់ឲ្យ Ronaldo ទាត់ក្នុង ចម្ងាយប្រហែល១៥ម៉ែត្រទម្លាយទី Atletico យ៉ាងល្អ។ នៅចុងម៉ោងនាទី៨៦ Lucas Vazquez បានទាត់បាល់ចូលមកកណ្ដាល ចំ Ronaldo ដែលឈរម្នាក់ឯង ហើយ ស៊ុតគ្រាប់ទី៣យ៉ាងស្រួល ។

គួរបញ្ជាក់ថា ការប្រកួតជើងទីពីរនឹង ធ្វើឡើងនៅទឹកដី Vicente Calderón ថ្ងៃ ទី១១ ខែឧសភា សប្ដាហ៍ក្រោយនេះ ៕

...

Real (6) Real (5) Real (3) Real (1) Real (7) Real (4) Manchester United vs Swansea Highlights Real (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print