Mark Selby ទទួលបានជោគជ័យក្នុងការការពារតំណែងជើងឯកកីឡាស្នូឃើរ ពិភពលោកក្រោយពីយកឈ្នះលើ John Higgins ក្នុងលទ្ធផល 18-15 ។
ក្នុងការប្រកួតនោះJohn Higgins បាន នាំមុខមុនដោយលទ្ធផល១០-៤ ប៉ុន្តែ Mark Selby ព្យាយាមតាមពីក្រោយវិញរហូត ដល់ទទួលជ័យជម្នះ ។
នេះគឺជាការការពារតំណែងជើងឯកបានសម្រេចរបស់កីឡាករសញ្ជាតិអង់គ្លេស និងជាការឈ្នះពានលើកទី៣ក្នុងរយៈពេល៤ឆ្នាំចុងក្រោយពោលគឺឆ្នាំ ២០១៤, ២០១៦ និង២០១៧ នេះតែម្ដង ។ ជ័យជម្នះនេះធ្វើឲ្យរូបគេក្លាយជាកីឡាករម្នាក់ក្នុងចំណោម៤នាក់ដែលអាចការពារតំណែងជើងឯក ពិភពលោកបានសម្រេចបន្ទាប់ពី Steve Davis, Stephen Hendry និង Ronnie O’Sullivan ធ្លាប់ធ្វើបានកាលពីអតីតកាល។
Mark Selby បាននិយាយថា “ស្ទើរតែ មិនជឿទេថាខ្ញុំអាចតាមពីក្រោយរហូត យកឈ្នះជើងឯកពិភពលោកបែបនេះ។ ឈ្នះជើងឯកពិភពលោក៣សម័យគឺជារឿងមិនគួរឲ្យជឿនោះឡើយហើយការក្លាយជាកីឡាករម្នាក់ក្នុងចំណោម៤នាក់ដែលអាចការពារជើងឯកបានគឺជាអ្វីដែលខ្ញុំតែងតែស្រមៃ”៕ ដេវីត