Neymar សង្ឃឹមខ្ពស់ទៅ Man Utd ក្រោយចប់រដូវកាលនេះ

ចែករំលែក៖

តារាឆ្នើម Neymar សង្ឃឹមថា បិសាច ក្រហម Manchester United នឹងទិញផ្តាច់ កុងត្រារបស់គេនៅ Barcelona ដែលមាន តម្លៃរហូតទៅដល់២០០លានផោន។ នេះ បើយោងតាមសារព័ត៌មាន The Daily Report បានចុះផ្សាយ ។

សារព័ត៌មានដដែលបានបន្តថា សម្រាប់ រដូវកាលទីពីររបស់លោក Jose Mourinho នៅទឹកដី Old Trafford គឺលោកកំពុងតែ ព្រួយបារម្ភក្នុងការបាត់បង់ Zlatan Ibrahimovic ដែលកំពុងតែមានបញ្ហារបួសដែលធ្វើឲ្យក្លិបត្រូវចាយលុយធំដើម្បីទិញយក កីឡាករសញ្ជាតិប្រេស៊ីលរូបនេះមកជំនួស។

សូមបញ្ជាក់ថា បច្ចុប្បន្នបិសាចក្រហមកំពុងឈរនៅលេខ៥នៅក្របខ័ណ្ឌកំពូលអង់គ្លេសនិងជាក្រុមអង់គ្លេសដែលបានឈាន ទៅវគ្គពាក់កណ្តាលផ្តាច់ព័ត្រពាន រង្វាន់ UEFA Europa League ដោយត្រូវ ប្រកួតជាមួយក្រុមមកពីអេស្ប៉ាញ Celta de Vigo សម្រាប់ជើងទី១ ៕
ដេវីត

...

neymar

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print