​បិសាចក្រហមកំពុងជួបវិបត្តិរបួសកីឡាករច្រើនពេលប៉ះជាមួយ Celta Vigo ថ្ងៃនេះ

ចែករំលែក៖

លោក Jose Mourinho គ្រូបង្វឹករបស់ក្រុមបិសាចក្រហមបញ្ជាក់ថានឹងប្រើប្រាស់កីឡាករ Smalling ឬកីឡាករ Jones ដែល អ្នកទាំង២កំពុងរបួសប្រអប់ជើងទៀតនោះគឺអាចនឹងមានម្នាក់ត្រូវតែត្រឡប់មកជួយក្រុមវិញក្នុងជំនួបជាមួយ Celta Vigo របស់ អេស្ប៉ាញក្នុងពានរង្វាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ជើង ទី១។

ក្រោយពីកីឡាករ Luke Shaw របួស កាលពីប្រកួតជាមួយក្រុម Swansea មក ធ្វើឲ្យខ្សែការពារក្រុមនេះកាន់តែតិច ខណៈដែលការប្រកួតក្រោយៗត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពជាហេតុនាំឲ្យលោក Jose សម្រេចចិត្តដូច្នេះ។ កីឡាករ Smalling និង Jones មិនទាន់ជាពីរបួស បាន១០០ភាគរយនៅឡើយទេ ប៉ុន្តែមក ដល់ពេលនេះកីឡាករទាំង២រូបនេះអាច នឹងត្រឡប់មកជំរំហ្វឹកហាត់វិញក្នុងពាក់ កណ្ដាលខែឧសភាខាងមុខនេះ។ ហេតុនេះហើយក្រុមបិសាចក្រហមអាចនឹងពិបាកក្នុងការរកកីឡាករខ្សែបម្រើនិងកីឡាករ ខ្សែការពារក្នុងជំនួបដ៏សំខាន់នេះ ។

លោក Jose Mourinho បាននិយាយថា “ខ្ញុំជឿថាពួកគេនឹងធ្វើតាមការកោះហៅ របស់ខ្ញុំតែបើមិនដូច្នេះទេពួកយើងនៅ សល់តែ Darmian ម្នាក់គាត់លេងខាង ក្រោមការពារកណ្ដាលហើយខ្ញុំនឹងជ្រើសយក Carrick ឬក៏ Alex មកលេងក្នុងតំបន់នេះអ្វីដែលសំខាន់ទៀតនោះកីឡាករ Marouane Fellaini និង Paul Pogba សុទ្ធសឹង តែអាចត្រឡប់មកជួយក្រុមវិញបានក្នុងពេលខាងមុខនេះ ។

សូមបញ្ជាក់ថា ក្រុម Manchester United កំពុងជួបការលំបាកដោយសារកីឡាករ ចំនួន១១នាក់រងរបួសដែល៥នាក់អាចនឹងត្រឡប់មកចូលរួមប្រកួតឲ្យក្រុមសម្រាប់ ជំនួបក្នុងជើងទី១និង៦នាក់នៅមិនទាន់ដឹងលទ្ធផលនៅឡើយទេ។ ជំនួបប្រកួតជើងទី១រវាងក្រុមបិសាចក្រហមនឹងក្រុម Celta Vigo នឹងធ្វើឡើងនៅវេលាម៉ោង ២និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែ ឧសភា ក្នុងពហុកីឡដ្ឋាន Estadio de Balaídos របស់ក្រុម Celta Vigo ៕ ដេវីត

...

Luke Shaw 3F989E3900000578-4461246-image-a-39_1493591534978

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print