ក្រុមអ្នកឯកទេសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមកើតឡើងនៅឧបទ្វីប កូរ៉េ ក្រោយពេលដែលចិនងាកទៅរក អាមេរិក ហើយបោះបង់កូរ៉េខាងជើង នោះ។
នៅពេលនោះដែរចិនបានប្រាប់ប្រជា ជនរបស់ខ្លួនដែលគ្មានភារកិច្ចចាកចេញពីកូរ៉េខាងជើង ឲ្យបានលឿនបំផុតដែលអាច ធ្វើទៅបាន។ ចំណុចទាំងនោះហើយបានបង្កក្តីបារម្ភកាន់តែខ្លាំងថែមទៀត។ សកម្ម ភាពរបស់ចិនកន្លងមក ត្រូវបានកូរ៉េខាង ជើងចាត់ទុកថា ចិនក្បត់កូរ៉េខាងជើង ហើយ។
ចិនបានប្រាប់ប្រជាជនរបស់ខ្លួនឲ្យ ចាកចេញពីកូរ៉េខាងជើង ដោយភ័យខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិកអាចផ្ទុះឡើង។
ប្រជាជនចិនរស់នៅ និងធ្វើការនៅ កូរ៉េខាងជើង ត្រូវបានព្រមានឲ្យវិលត្រឡប់ទៅផ្ទះវិញជាបន្ទាន់ នៅពេលលោក គីម ជុងអ៊ុន រុញច្រានពិភពលោកឲ្យខិតជិត ដល់មាត់រណ្តៅនៃសង្គ្រាមលើកលោកទី៣។
តើចិនអាចរារាំងពលរដ្ឋចិនមិនឲ្យចាកចេញពីប្រទេសកូរ៉េខាងជើង ដូចអ្វីដែល កូរ៉េខាងជើង ធ្លាប់ធ្វើទៅលើប្រទេសម៉ាឡេស៊ីដែរឬទេ? នៅពេលនេះកូរ៉េខាងជើង មិនទាន់ហ៊ានធ្វើអ្វីទៅលើពលរដ្ឋចិននៅឡើយ ដោយខ្លាចកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន។ ប៉ុន្តែបើចិនពិតជាចូលដៃជា មួយអាមេរិកប្រឆាំងកូរ៉េខាងជើងនោះ ទីក្រុងព្យុងយ៉ាងអាចនឹងមានវិធានការចាំបាច់ដើម្បីការពារខ្លួន គឺអាចប្រើប្រាស់ពល រដ្ឋចិន ធ្វើជារនាំងការពារការវាយប្រហារពីអាមេរិក។ នៅពេលនោះ អាមេរិកនិងចិនត្រូវប្រឈមមុខដាក់គ្នាជាក់ជាមិនខានឡើយ។
ស្ថានទូតចិននៅក្នុងទីក្រុងព្យុងយ៉ាង បានចេញការព្រមាននេះ នៅពេលកូរ៉េ ខាងជើងកំពុងបង្កើនការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦។ វាជាលើកដំបូង ដែលការព្រមានបែបនេះត្រូវបានធ្វើឡើង។
ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក THAAD ត្រូវបានដាក់ពង្រាយ និងប្រតិបត្តិការនៅកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ដើម្បីបាញ់ទម្លាក់មីស៊ីលកុរ៉េខាងជើង។ ប្រព័ន្ធ THAAD នេះអាចរំខានដល់សន្តិសុខជាតិរបស់ចិន ហើយចិនបានអំពាវនាវឲ្យបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធ THAAD នេះជា បន្ទាន់៕
ប្រែសម្រួល៖ ម៉ែវ សាធី