សហព័ន្ធកីឡា E-Sport កម្ពុជាប្រកាសថាខ្លួនបានចូលរួមប្រកួតជើងឯកទ្វីបអាស៊ីឆ្នាំ២០២២នៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ សហព័ន្ធ កីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បាន ចេញសេចក្តីជូនដំណឹង១ដោយបានបញ្ជាក់ថា កីឡា E-Sport កម្ពុជាត្រូវបានសហព័ន្ធកីឡាអេឡិចត្រូនិក អន្ដរជាតិ និង ក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ីឯកភាពគ្នាដាក់កីឡា E-Sport កម្ពុជាបញ្ចូលក្នុងកម្មវិធីប្រកួត កីឡាប្រចាំទ្វីបអាស៊ី (Asian Games) នៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំ២០២២ ជាផ្លូវការកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៧ ។

នៅក្នុងសេចក្តីជូនដំណឹងខាងលើបាន បញ្ជាក់ថា ក្រោយពីអង្គការកីឡាធំៗទាំង២បានសម្រេចជាផ្លូវការដាក់កីឡា E-Sport កម្ពុជាក្នុងបញ្ជីឈ្មោះប្រកួតកីឡាទ្វីបអាស៊ីរួចហើយនោះអង្គការកីឡាទាំងនេះ មានគម្រោងបង្ហាញនិងប្រកួតកីឡា E-Sport ទ្វីបអាស៊ីនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០១៨ខាងមុខ ។

លោក ជា ច័ន្ទបរិបូរណ៍ អនុប្រធាន សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបាន លើកឡើងថា បន្ទាប់ពីទទួលបានដំណឹង ដ៏ល្អនេះ ក្នុងនាមសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកអន្ដរជាតិកម្ពុជាពិតជាមានមោទនភាព ចំពោះការសម្រេចគោលដៅ ដែលសហព័ន្ធកីឡាអេឡិចត្រូនិកអន្ដរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីឯកភាពគ្នាដាក់បញ្ចូលកីឡា E-Sport កម្ពុជាក្នុង បញ្ជីឈ្មោះប្រកួតកីឡាអេឡិចត្រូនិកជាផ្លូវការបែបនេះហើយកម្ពុជាបានត្រៀមខ្លួនជាស្រេច នៅក្នុងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងធនធានកីឡាអេឡិចត្រូនិកដើម្បីចូល រួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០២២ នៅសាធារណរដ្ឋប្រជាមានិត ចិន ។

អនុប្រធានសហព័ន្ធរូបនេះបានបញ្ជាក់ថា ផែនការសំខាន់ៗ ដែលកម្ពុជាត្រូវអនុវត្ត គឺការរៀបចំក្រុមការងារធ្វើទំនាក់ទំនងជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិចិនដើម្បីស្វែងរកកៅអីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតទ្វីបនេះ ។ មួយវិញទៀត គឺការរៀបចំការងាររដ្ឋបាលផ្សេងៗ ដើម្បី បង្កើនការយល់ដឹងបន្ថែមដល់ក្រុមកីឡាអេឡិចត្រូនិកក្នុងស្រុករួមទាំងការពង្រឹងសមត្ថភាព និងបច្ចេកទេសក្រុមកីឡាអេឡិចត្រូនិកកម្ពុជាឲ្យបានល្អប្រសើរជាងមុន ដើម្បីត្រៀមខ្លួនប្រកួតផងដែរ ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំកីឡាអេឡិចត្រូនិកកម្ពុជាបានរំពឹងថា ក្រោយឆ្នាំ២០២២ កីឡានេះនឹងមានវត្តមានជាបន្ដបន្ទាប់នៅក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ៕ សារីម

...

sarim (2) sarim (1) sarim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print