ជោគវាសនា​ជនជាប់ចោទ​រឿង​ក្តី​បាញ់​សម្លាប់​លោក​ឧកញ៉ា​ អ៊ឹង​ ម៉េងជឺ​ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបើកសវនាការជាច្រើនលើក , សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែឧសភា ស្អែកនេះ នឹងប្រកាសសាលក្រមរឿងក្ដីបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើជោគវាសនារបស់លោក ថោង សារ៉ាត់ និង ក្រុមអង្គរក្ស នឹងត្រូវលោកចៅក្រម តុប ឈុនហេង សម្រេចយ៉ាងដូចម្ដេច ។

សាលក្រមនេះ នឹងត្រូវប្រកាសក្នុងសាលសវនាការទី១ ជាន់ទី១ នៃអគារសាលាដំបូងរាជធានីភ្នំពេញ ខណៈសវនាការជាច្រើនលើក លោកថោង សារ៉ាត់ ពុំដែលមានវត្តមានឡើយ ដោយលោកមេធាវី គា អ៊ាវ អះអាងថា លោកថោង សារ៉ាត់ មានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។

លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុន ។

ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ចេស្តា

...

IMG_0752IMG_0749IMG_0750

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print