បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងនឹងជួបពិភាក្សាផ្ទាល់ជាមួយលោក គីម ជុងអ៊ុន បញ្ចប់ភាពតានតឹង

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានប្រជាប្រិយភាពបំផុតលោក Moon Jae In បានបង្ហាញពីការចង់បាន របស់លោក គឺទៅជួបពិភាក្សាជាមួយមេ ដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ពិភាក្សាបញ្ចប់ភាពតានតឹងនៅឧបទ្វីប កូរ៉េ។ លោក Moon គឺមានទស្សនៈផ្ទុយ ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើ បញ្ហាកូរ៉េខាងជើងផងដែរ។

លោក Moon Jae in ជាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យមានទស្សនៈ សេរីអាចនឹងក្លាយជាប្រធានាធិបតីកូរ៉េ ខាងត្បូងនៅក្នុងការបោះឆ្នោត នាថ្ងៃទី៩ ខែឧសភា ខាងមុខ។ ចំណុចដែលចាប់ អារម្មណ៍បំផុតគឺលោក Moon មានគោល នយោបាយផ្ទុយពីប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីកូរ៉េខាងជើង។

លោក Moon Jae in អាយុ៦៤ឆ្នាំ ជាអតីតមេធាវី និងជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងរបបដឹកនាំរបស់អតីតប្រធានាធិបតី Hoh Moo Hyun។ នៅក្នុងការស្ទង់មតិនាពេលកន្លងមកថ្មីៗបង្ហាញឲ្យឃើញថា លោក Moon ទទួលបានការគាំទ្រនាំមុខគេពីប្រជាពលរដ្ឋ។

ប្រសិនបើលោកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខលោកនឹង ក្លាយជាប្រធានាធិបតីភ្លាមៗដោយមិន ចាំបាច់មានការផ្ទេរអំណាចនោះឡើយ ដោយសារតែបច្ចុប្បន្ន កូរ៉េខាងត្បូងគ្មាន ប្រធានាធិបតីពេញលេញឡើយ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតក្រុម អ្នកអង្កេតការណ៍ពីកូរ៉េខាងជើងបានបញ្ជាក់ថាទីក្រុងព្យុងយ៉ាងមានសកម្មភាពនៅទីតាំង សាកល្បងគ្រាប់បែកបរមាណូអាចជាការ ត្រៀមលក្ខណៈសាកល្បងពេលកូរ៉េខាងត្បូងបោះឆ្នោតប្រធានាធិបតី៕

Korea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print