ខេត្តកណ្តាល ៖ កសិកររងគ្រោះបានទួញសោកស្តាយគោញីមួយក្បាល ដែលផើមទៅហើយនោះ កំពុងតែស៊ីស្មៅស្រាប់តែមានភ្លៀងធ្លាក់លាយផ្គររន្ទះបាញ់ងាប់ នៅត្រង់ចំណុចកោះខ្ចៅ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម កាលពីវេលាម៉ោង៤និង៣០ នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។
ម្ចាស់គោឈ្មោះហេង ថុន ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស្គរឃុំសារិកាកែវស្រុកល្វាឯម ខេត្តកណ្តាល ។
មុនកើតហេតុ ម្ចាស់គោបានដឹកចេញពីផ្ទះ ដោយយកទៅចងឲ្យស៊ីស្មៅនៅចំណុចបឺងកោះខ្ចៅ ។ ដល់ម៉ោងកើតហេតុ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយផ្គររន្ទះបាញ់ចំគោបណ្តាលឲ្យស្លាប់គោញីផើម ពណ៌សមួយក្បាលតែម្តង៕ ស្អាងជ័យ
...