ជិះម៉ូតូចេញពីធ្វើការយប់ជ្រៅ ត្រូវក្រុមចោរស្ទាក់វាបំរុងប្លន់យកម៉ូតូតែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានចេញពីធ្វើការសំណង់យប់ជ្រៅ ក៏ត្រូវបានក្រុមចោរស្ទាក់វាយបម្រុងប្លន់យកម៉ូតូតែមិនបានសម្រេច ដោយសារបុរសរងគ្រោះដឹងគេចខ្លួនទាន់ពេលវេលា ។

ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវបេតុង (ផ្លូវសេះ ស ) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បុរសរងគ្រោះខាងលើមានឈ្មោះ ឈួរ ឈយ អាយុ៤៣ឆ្នាំ មានមុខរបរជាជាងសំណង់ ស្នាក់នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយរូបគាត់ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BL.9156 ។

តាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺ នៅវេលាម៉ោង១២រំលងអធ្រាត្រ រូបគាត់បានចេញពីធ្វើការសំណង់នៅម្ដុំព្រលានយន្តហោះពោធិ៍តុង ដោយជិះម៉ូតូតែម្នាក់ឯងធ្វើដំណើតាមបណ្ដោយផ្លូវបេតុង សេះ ស បំណងមកផ្ទះវិញ ខណៈមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានក្រុមជនសង្ស័យមួយក្រុមបានអង្គុយផឹកសុីនៅជាប់ចញ្ចើមផ្លូវក្បែរនោះ ហើយបានចេញមកស្ទាក់ពីមុខ និងយកដំបងវាយចំម៉ូតូជនរងគ្រោះផ្នែកក្បាល បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច តែសំណាងល្អមិនចំបុរសរងគ្រោះនោះទេ ភ្លាមៗបុរសរងគ្រោះខាងលើមិនបានភ័យស្លន់ស្លោឈប់ម៉ូតូនោះទេ គឺរូបគាត់បានមូរហ្គែរបន្ថែមទៅមុខទៀតដើម្បីគេចខ្លួនរហូតបានសុវត្ថិភាព ។

ក្រោយពេលកើតហេតុ បុរសរងគ្រោះខាងលើបានជិះម៉ូតូប្រញាប់ទៅប្រាប់សមត្ថកិច្ចឲ្យចុះមកជួួយអន្តរាគមន៍ដើម្បីចាប់ក្រុមជនសង្ស័យទាំងនោះ តែពេលដែលសមត្ថកិច្ចទៅដល់ក្រុមជនសង្ស័យទាំងនោះបានគេចខ្លួនបាត់អស់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានឲ្យបុរសរងគ្រោះខាងលើទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដែរ តែបុរសរងគ្រោះរូបនោះបដិសេធ ដោយរងចាំព្រឹកស្អែកបានទៅដាក់ពាក្យបណ្ដឹងវិញ ៕  ភារ៉ា ដង្កោ

...

IMG_0799 IMG_0800 IMG_0801 IMG_0802 IMG_0803

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print