ប្រជាពលរដ្ឋថា ៖ មេល្បែងឆ្នោតយួនខុសច្បាប់នៅផ្សារទន្លេរបិទ ឈ្មោះឡុង ឈ្មោះ ជ្រៃ និងឈ្មោះហេងលក់មាន់ ជាអ្នកផ្តេីមចូលរួមបំផ្លាញសុភមង្គលក្នុងក្រុមគ្រួសាររបស់ពួកគាត់ បែរជាសមត្ថកិច្ចធ្វេីព្រងេីយ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ ៖ ប្តីអ្នកខំរកប្រពន្ធជាអ្នកបំផ្លាញឬប្រពន្ធជាអ្នកខំប្តីជាអ្នកបំផ្លាញ ទាំងនេះក៏ដោយសារតែល្បែងអបាយមុខខុសច្បាប់កន្ទុយលេខ(ឆ្នោតយួន)ដែលមានមេ នៅផ្សារ ទន្លេបិទ ឃំុទន្លេបិទស្រុកខេត្តត្បូងឃ្មំុ ឈ្មោះឡុង ឈ្មោះជ្រៃ និងឈ្មោះហេងលក់មាន់បានបើកលេងនិងពង្រាយកូនកញ្រ្ចែងព្រោងព្រាតដេីលក់និងដាក់តុកកត់យ៉ាងអណាធិប្បតេយ្យពេញផ្សារទន្លេរបិទនិងក្នុងភូមិស្រុក ច្រើន ឆ្នាំមកហើយ តែគ្មានឃើញសមត្ថកិច្ចប៉ូលីស និងសមត្តកិច្ចប៉េអឹមណាបង្ក្រាបម្តងឡើយ។

គេគិតថា មេបនល្បែងធំទាំង៣រូបនេះប្រហែលជាស្គាល់ចិត្តអស់លោក មេសមត្ថកិច្ចធំៗ ប្រចាំខេត្តត្បូងឃ្មំុនោះអស់ហេីយមេីលទៅ បានជាមកដល់ពេល នេះគឺមិនទាន់មាន សមត្ថកិច្ចណាចុះ ធ្វើការបង្ក្រាបសូម្បីតែម្តងនៅឡើយទេ ។ ទាំងនេះធ្វើអោយ ប្រជាពលរដ្ធរស់នៅក្នុងស្រុកឃំុទន្លេបិទគិតថាការអនុវត្តន៍ផ្សព្វផ្សាយភូមិ-ឃុំមានសុវត្តិ ភាពរបស់រាជរដ្ឋាភិបាលគឺ មិនទទួលបានជោគជ័យនោះទេ ក្នុងករណី សមត្ថកិច្ចប៉ូលីស-ប៉េអឹម មិនបានបង្ក្រាបល្បែងស៊ីសងទាំងនោះ។

សេចក្តីរាយការណ៏ពីមន្រ្តីនគរបាលមូលដ្ឋានបានអោយដឹងថា មេកន្ទុយលេខ(ឬឆ្នោតយួន)ទាំង៣នាក់ខាងលេីគឺបានពង្រាយកូនកញ្ជ្រែងនៅតាមផ្ទះ នៅតាមភូមិ_ឃំុនិងនៅផ្សារទន្លេរបិទ ក្នុងស្រុកត្បូងឃ្មំុរហូត ដល់ស្រុកជាប់នោះឬមកដល់ក្រុងកំពង់ ចាមទៀតផង ព្រមទាំងបើកជាចំហរលក់និងទទួលកូន កញ្រ្ជែងពេញមុខតែម្តង បើកលេងយ៉ាងគគ្រឹកគគ្រេងនិងមិនខ្វល់អំពីការ បង្ក្រាបរបស់សម្មត្ថកិច្ច សោះឡើយ ដែលគេគិតថាអាចជាត្រូវរ៉ូវគ្នា ទើបមេល្បែង បើកលេង ជាចំហរ ដោយ សុខស្រួលបែបនេះ។ លើសពីនេះដោយសារ ពីភាព ត្រូវរ៉ូវជាមួយបុគ្គលសមត្ថកិច្ចធ្វើអោយមេបើកបនល្បែងមេឆ្នោតកត់កន្ទុយលេខ (ឆ្នោតយួន) នោះដឹងតែពីស៊ីមិនខ្វល់នឹងការសងនៅពេលប្រជាពលរដ្ឋចាក់ត្រូវ ហើយនៅពេលគេ ប្តឹងទៅសមត្ថកិច្ចប៉ូលីស នោះមិនខ្វល់ការដោះស្រាយ សោះឡើយ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់ លោកស្នងការនគរបាល ខេត្តត្បូងឃ្មំុក៏ដូច ជា មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មំុជួយមើលកន្លែងល្បែង កត់កន្ទុយលេខ (ឆ្នោតយួន)ដុះស្លែខាងលើនេះ ឡើងវិញផង ព្រោះ វង់ល្បែងស៊ីសងទាំងនោះ មានដាក់ភ្នាល់លុយកាក់ដល់ទៅរាប់លានរៀលរាប់ពាន់ដុល្លា អ្នកខ្លះពេលឈ្នះ បានលុយសប្បាយរីកមុខដូចគ្រាប់ជីប៉ុន្តែថ្ងៃខ្លះចាញ់ល្បែងយ៉ាងស្ពឹកមុខទៅវិញ រករឿងឈ្លោះវាយតប់ប្តីប្រពន្ធកូន បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ហើយខ្លះ ទៀត លក់គោ ក្របី យកទៅសងបំណុលគេនិងដោយសារតែវក់នឹងល្បែងស៊ីសងទាំងនេះហ៊ានចងការជំពាក់លុយអង្គការ ឬគ្រឹស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារដោយសារតែល្បែងកន្ទុយលេខយួននេះ ។

ស្នងការខេត្តត្បូងឃ្មុំ លោក ប៉ែន រត្ន័ បានអោយដឹងថា «បញ្ហាមេកន្ទុយយួនខុសច្បាប់នេះ លោកនឹងប្រាប់ទៅស្នងការរងទទួលផែន និងលោកអធិការស្រុកត្បូងឃ្មំុ ពិសេសមេបុស្តិ៍ទន្លេរបិទអោយបង្រ្កាប ហេីយបេីលោកមេបុស្ត៍ធ្វេីរមិនកេីតទេចាំដូរចេញ ដាក់អ្នកថ្មីដែលគេធ្វេីបាន» ៕ វណ្ណះ

67ec7ee2-d31f-4f74-b3a3-042f5309819c

...

4c29530c-e819-4aa9-ab32-13810f55aa52 42edbcc8-4366-4605-a9df-be4358acb253 60433ff8-5bf9-479e-881b-de04461ca237 d355fb99-c5b4-46d7-a8e3-4b684fb219e0 e28b8b76-c69b-4290-b2e6-095638a76b6e

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print