ដាក់ទុនបបួលគ្នាទៅរកឆក់ត្រី បែរជាភ្លាត់ស្នៀតឆក់ស្លាប់២នាក់ និងម្នាក់ទៀតសង្គ្រោះបន្ទាន់

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បុរស៣នាក់បានដាក់ទុនបបួលគ្នាទៅឆក់ត្រី តែអកុសលបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់២នាក់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យអគ្គស្រឯមបានបន្តិច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៨នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះទី១-ឈ្មោះ ជួន ជ្រួក ភេទប្រុស អាយុ២១ឆ្នាំ ជនរងគ្រោះ ២-ឈ្មោះ រ៉ង ឧត្ដម ភេទប្រុស ។ អ្នកទាំង២បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យអគ្គស្រឯមបានបន្តិច។ ចំណែកម្នាក់ ទៀតឈ្មោះ រី វង្ស ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្ត ។

បច្ចុប្បន្នសពអ្នកទាំង២នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណះ

3ae8dfbd-e92b-4925-8602-76b2468d92a3 2016fbb8-346b-4e2a-aa62-1bb6cb6607a8 a51517a0-8577-4368-8a49-a581def81e27 ce148b9f-3b89-4ae5-9a91-b5a6749ef99a

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print