ខេត្តកណ្តាល ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូបណ្តាលអោយរបួសធ្ងន់២នាក់ របួសស្រាលម្នាក់ និងខូចខាតម៉ូតូ ២គ្រឿង ។ ករណីនេះកើតហេតុនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទី នៅផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រ លេខ34-35 ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្តាល។
មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាC125(សេរី2015) ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1F4593 បើកបរដោយឈ្មោះ ភួង សុភាង ភេទប្រុសអាយុ36ឆ្នាំ មានទីលំនៅភូមិវត្តចាស់ឃុំព្រែកដំបងស្រុកមុខកំពូលខេត្តកណ្ដាល ធ្វើដំណើរពីត្បូងទៅជើង ។
លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង បណ្ដាលឲម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ស៊េរី2013) ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BP9082 បើកបរដោយឈ្មោះរ័ត្ឋ ប្រុសនាង ភេទប្រុស អាយុ21ឆ្នាំ មានទីលំនៅភូមិអន្លុងគគី ឃុំព្រែកកុយស្រុកកងមាស ខេត្តកំពង់ចាម រួមដំណើរដោយឈ្មោះជា សុភាព ភេទប្រុស អាយុ32ឆ្នាំមានទីលំនៅភូមិជាមួយគ្នា ធ្វើដំណើរពីជើងទៅត្បូង ក៏បានមកបុកម៉ូតូបត់ឆ្វេងបណ្ដាលឲ្យរបួសធ្ងន់ឈ្មោះភួង សុភាង និង ឈ្នោះរ័ត្ន ប្រុសនាង របួសស្រាលដល់ឈ្មោះ ជា សុភាព អ្នករបួសទាំង3នាក់បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។
មធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកមករក្សាទុកនៅប៉ុស្តិព្រែកដំបង ៕ ស្អាងជ័យ