ជិះម៉ូតូបុកសត្វគោដើរឆ្លងផ្លូវស្លាប់ម្នាក់ របួសធ្ងន់អ្នករួមដំណើរ និងសត្វគោ​ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀត បានរងរបួសធ្ងន់(បាក់ដៃទាំងសង់ខាង) ចំណែកសត្វពាហនៈ(គោ)ក៏របួសធ្ងន់ដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបុកសត្វគោនៅពេលកំពុងដើរឆ្លងផ្លូវ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១៩ និង៣៥នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨.២០៩ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ គ្នានស្លាកលេខឈ្មោះ គីម ធី ភេទប្រុស អាយុ ១៩ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងអ្នករួមដំណើររងរបួសធ្ងន់(បាក់ដៃទាំងសង់ខាង)ឈ្មោះ ហឿម ហាក់ ភេទប្រុស អាយុ ២៤ឆាំ្ន សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំជាមួយគ្នាខាងលើ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះ(ស្លាប់) និងរងរបួសបានធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបុកសត្វគោកំពុងដើរឆ្លងផ្លូវ ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើងពេញទំហឹង បណ្ដាលឲ្យដួលម៉ូតូបោកក្បាលអ្នកបើកបរ និងអ្នករួមដំណើរ(ស្លាប់ និងរងរបួស)រដូករណេល ចំណែកសត្វគោក៏បានរងរបួសធ្ងន់នៅនឹងកន្លែង។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ភ្លាមនោះជន រងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសពបានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងតាមប្រពៃណី ដោយឡែក សត្វគោសមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ ហើយព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ភាគីខាងជនរងគ្រោះកំពុងទាមទារយកសត្វគោ ប៉ុន្តែនគរបាលជំនាញកំពុងសុំគោលការណ៍ថ្នាក់លើ៕ ប៉ឹម ពិន

...

pursat (2) pursat (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print