ភ្នំពេញ៖ នារីម្នាក់បានធ្វើសកម្មភាពបន្លំលួចយកទួរស័ព្ទដៃមិនបានសម្រេច ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួតវាយ ទើបប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិបឹងព្រលិត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្សារត្រីបឹងព្រលិតផ្លូវលេខ១១៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករាបានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ សុខ ណេត ភេទប្រុស អាយុ២៨ឆ្នាំស្នាក់នៅ មុខរបរមិនពិតប្រាកដ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបានបន្តប្រាប់អោយដឹងទៀតថា មុនពេលឈានដល់ការឃាត់នារីដែលជាជនសង្ស័យខាងលើនេះ គឺបានដើរចុះឡើងខណះមកដល់ចំណុចកើតហេតុខាងលើក៏បានធ្វើសកម្មភាពបន្លំយកទួរស័ព្ទដៃមិនទាន់បានសម្រេចផងក៏ ត្រូវបានប្រពលរដ្នចាប់បាននាំគ្នាព្រួវាយទើបប្រគល់ឱ្យសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិត។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិបុ៉ស្តិ៍បឹងព្រលិតនាំមក សាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
ចំណែកទួរស័ព្ទដៃរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍បឹងព្រលិតប្រគល់អោយទៅវិញផងដែរ ៕












