ខេត្ដកំពង់ចាម ៖ តាមប្រភពត៍មានច្បាស់ការពីមន្ត្រីពន្ធនាគា មាត់ឃ្មួង បានប្រាប់ភ្ងាក់ងារ នគរដ្រេហ្កន អោយបានដឹងថា ជនជាប់ចោទជើងខ្លាំង ឈ្មោះជឿន ហេង ហៅផូ ត្រូវបានលោកស្រី ចៅក្រមសើុបសួរសាលាដំបូងខេត្តកំពង់ចាម ហៃ ណៃហេង សំរេចចេញដីការដោះលែងស្ងាត់ៗពីពន្ធនាគារហើយកាលពីសប្តាហ៍មុន។
ទាក់ទងនិងការដោះលែងជនជាប់ចោទ ជឿន ហេង ហៅផូ សំអាងលើអង្គហេតុអ្វីនោះ ភ្ងាក់ងារយើងមិនអាចសុំការបំភ្លឺ ពីលោកស្រីចៅក្រម ហៃ ណៃហេងបានទេ ព្រោះពុំមានលេខទូរសព្ទ័ទាក់ទងលោកស្រីបាន។
ប៉ុន្តែទាក់ទងនិងករណីនេះដែរ ជនជាប់ចោទមុនមានការដោះលែងត្រូវបានប្រភពត៍មានប្រាប់ថា មានគេរត់ការអោយមានការដោះលែងខ្វែងដៃខ្វែងជើង ហើយត្រូវបានគេបញ្ជាក់ថាអស់ទឹកប្រាក់រាប់មឺុនដុល្លាឯណោះ។
សូមបញ្ជាក់ថាកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្ដកំពង់ចាមលោក ហៃ ណៃហេង បានចេញដីការបង្គាប់ឱ្យឃុំ ខ្លួនជនត្រូវចោទ ជឿន ហេង ហៅផូ ភេទ ប្រុស អាយុ៣៥ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះ អាសន្ន បន្ទាប់ពីតំណាងអយ្យការចោទ ប្រកាន់ពីបទ “ហិង្សាដោយចេតនា, គំរាម កំហែងថានឹងសម្លាប់ និងរំលោភសេពសន្ថវៈ” ប្រព្រឹត្ដនៅភូមិបឹងស្នាយ សង្កាត់ សំបួរមាស ក្រុង-ខេត្ដកំពង់ចាមកាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ តាមបទ ល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទា ទោសតាមប្បញ្ញត្ដិមាត្រា២១៧, មាត្រា ២៣៣ និងមាត្រា២៣៩ នៃក្រមព្រហ្ម ទណ្ឌ ។
គួររំលឹកថា ជនត្រូវចោទជឿន ហេង ហៅផូ ដែលត្រូវបានគេចាត់ទុកថាជាជើងខ្លាំង មួយរូបរស់នៅភូមិត្រើង ឃុំមៀន ស្រុក ព្រៃឈរ ខេត្ដកំពង់ចាម ត្រូវបានសមត្ថ កិច្ចនគរបាលខេត្ដកំពង់ចាមតាមចាប់ ខ្លួននៅកន្លែងលក់បាយមួយកន្លែងនៅផ្សារស្ទឹង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំតាមដីកាបង្គាប់ឱ្យនាំ ខ្លួនរបស់ចៅក្រមស៊ើបសួរលោក នៅ យ៉ារ័ត្ន និងជាប្រធានសាលាដំបូងខេត្ដ កំពង់ចាម ។
ហើយជនត្រូវចោទធ្លាប់បានប្រើអំពើហិង្សា ធ្វើបាបទៅលើនារីបម្រើខារ៉ាអូខេ គំរាម សម្លាប់ ចាប់រំលោភសេពសន្ថវៈនៅក្នុង ផ្ទះសំណាក់ភ្នំប្រុស២ ក្នុងក្រុងកំពង់ចាម កាលពីសប្ដាហ៍ទី១ខែមករា ឆ្នាំ២០១៥ ។ ក្រោយមកជឿន ហេង ហៅផូបានរងនូវបណ្ដឹង ឆបោកមួយទៀត ទើបចៅក្រមចេញ ដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តង។
អ្នកក្រុងកំពង់ចាមចាត់ទុកថា ជឿន ហេង ហៅផូ គឺជាជើងខ្លាំងមួយរូបបន្ទាប់ពីមាន លុយកាក់តាមរយៈមុខរបរជំនួញឈើប្រណិត និងអាងខ្នងអ្នកនោះ អ្នកនេះចុងក្រោយ រូបគេត្រូវបានជាប់គុកដោយសារតែ ទង្វើរបស់ខ្លួនប្រព្រឹត្ដ ។
ប្រជាពលរដ្ឋ សមត្ថកិច្ចបានគាំទ្រ ចំពោះចំណាត់របស់សមត្ថកិច្ចនិង តុលាការក្នុងការអនុវត្ដទៅលើជនដែល បានប្រព្រឹត្ដល្មើសក្នុងសង្គម ប៉ុន្តែចុងក្រោយជនល្មើសរូបនេះនៅតែរួចខ្លួនរស់នៅក្រៅសំណាញ់ច្បាប់ដដែល ទាំងនេះត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋលាន់មាត់សសើរ ជនល្មើស ជឿន ហេង ហៅផូ ពិតជាអ្នកមានលុយប្រើខ្មោចឲកិនម្សៅបានមែន?៕