សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ ជាមុខសញាគាស់ផ្ទះនឹងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ កំលាំងនគរបាលប៉ុស្ត៍ស្ទឹងមានជ័យបានល្បាត់ក្នុងមូលដ្ឋានបានជួបជនសង្ស័យម្នាក់ក៏ឃាត់ឆែកឆេរួចបានឃើញថ្នាំញៀនមួយកញ្ចប់នឹងដែកប្រដាប់កាច់សោម៉ូតូចំនួនមួយ កាលពីម៉ោង៣និង២០នាទីទៀបភ្លឺថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៧ នៅចំនុចផ្លូវបេតុង សរឡា ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមសម្ដីលោកឯម ភារី នាយប៉ុស្តី៍ស្ដីទីបានអោយដឹងថា លោកបានដឹកនាំកម្លាំចុះល្បាតក្នុងមូលរដ្ឋានការពាសុវត្ថភាពជួនប្រជាពលរដ្ឋហើយប្រទះឃើញជនសង្ស័យម្នាក់កុំដើរតាមផ្លូវបន្ទាប់មកកំលាំងបានហៅអោយឈប់ត្រួតពិនិត្យស្រាប់តែជនសង្ស័យព្យាយារត់គិចខ្លួនតែត្រូវកំលាំងយើងឃាត់ខ្លួនបានភ្លាមៗហើយឆែកឆេររកឃើញដែកប្រដាប់កាច់សោករម៉ូតូចំនួន១និងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់ថង់តូច ។

ជនសង្ស័យមានឈ្មោះសាន រ៉ាវុធ ភេទប្រុសអាយុ៣៨មុខរបរជាងសំណង់  ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នឹងមានស្រុកកំណើត ភូមិ អាចារ្យ  លក្ខ ឃុំ អាចារ្យ   ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ។

តាមចំលើយសារភាពរបស់ជនសង្ស័យអោយថា រូបគេបានដើររកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្ទះតែមិនទាន់បានលួចផងត្រូវសមត្ថកិច្ចក៏បានឃាត់ខ្លួនហើយឆែកឆេឃើញមានដែកកាច់សោករម៉ូតូនៅជាប់និងខ្លួន ហើយថ្នាំញៀន១មួយកញ្ចប់ថង់តូចដែលខ្លួនបានទិញពីមុខពេទ្យលោកសង្ឃទុកជក់ដើម្បីធ្វើសកម្មភាព។បច្ចុប្បន្នជនសង្ស័យរួចទាំងវត្ថុតាំងសម្ថតកិច្ចយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ នឹងកសាងសុំណុំរឿងបញ្ជួនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការទៅច្បាប់៕ តាឡឹម

...

IMG-20170506-WA0060 IMG-20170506-WA0061 IMG-20170506-WA0062

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print