ខេត្តពោធិ៍សាត់៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិក្សេត្របុរី ឃុំសន្រ្ទែ និងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានឲ្យដឹងថា សព្វថ្ងៃគេសង្កេតឃើញការកាប់ច្រៀក និងដឹកជញ្ជូនឈើគ្រប់ប្រភេទខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ក៍ក្រើកខ្លាំងមែនទែនដែលអ្នកជំនួញឈើស្ទើរ៧០ភាគរយនៃប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ប៉ុន្តែក្នុងនោះគេផ្ដោតលើឈើប្រភេទប្រណិតធ្នង់ជាធំ ពិសេសជាងនេះគេសង្កេតឃើញឈ្មួញល្បីឈ្មោះជាងគេមាន ០២នាក់ឈ្មោះ ចែពៅ និងចែភ័ក្រ ហើយគ្មានការបង្រ្កាបទាល់តែសោះ ដែលគេសង្ស័យមិនបង្រ្កាបឈ្មួញឈើប្រភេទប្រណិតធ្នង់ឈ្មោះ ចែភ័ក្រ និងឈ្មោះ ចែពៅ ខាងលើ ព្រោះជាឆ្នាំងបាយឆ្នាំងសម្លររបស់មន្រ្តីជំនាញសង្កាត់រដ្ឋបាលព្រៃឈើលាច។
ប្រភពរាយការណ៍ខាងលើបន្តថា ឈ្មួញឈើប្រភេទប្រណិតធ្នង់ឈ្មោះ ចែភ័ក្រ មានទីលំភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ(ល្បីយូយាហើយ)រីឯឈ្មោះ ចែពៅ មានទីលំភូមិទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ(ថ្មីថ្មោងដែរទេ) តែទ្រុងទ្រាយធំ ហើយឈ្មួញឈើប្រភេទប្រណិតធ្នង់ស្រីៗធំជាងគេទាំងពីនាក់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ខាងលើនេះ ពួកគាត់មានកូនដៃអ្នករទេះក្របីចូលទៅអារច្រៀកឬទិញនៅក្នុងព្រៃ ក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ រួចដឹកជញ្ជូនបរចុុះឆ្លងកាត់តាមចំនួនក្សាំក្រនម.ពាមប្រក.មកទំលាក់ចុះពីរទេះក្របីលើកឡើងដាក់លើរថយន្តសាំយ៉ុង នៅក្បែៗកំពោតព្រៃក្បែភូមិនៅពេលព្រលប់ៗ និងមួយបែបទៀតគេដឹកជញ្ជូនតាមរយៈម៉ូតូជាទ្រុងទ្រាយក្រ្ទៀរ យកមកទំលាក់ដាក់នៅផ្ទះរួចទើបលើកឡើងរថយន្តម៉ាកសាំយ៉ុងឬនីសាន់ដូចគ្នា លុះយប់ស្ងាត់ឬមានការបើកភ្លើងខៀវពីមន្រ្តីជំនាញទើចបន្តឆ្ពោះទៅឯរាជធានីភ្នំពេញ។
ប្រភពរាយការណ៍ដដែលខាងលើបន្តទៀតថា ពាក់ព័ន្ធនិងមុខរបរជំនួញឈើខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើនៅស្រុកភ្នំក្រវាញមួយនេះ គេសង្កេតឃើញកើតឡើងយ៉ាងគរគ្រឹកគរគ្រេងនាពេលថ្មីៗនេះ ហើយនេះយើងច្បេចយកតែឈ្មួញល្បីល្បាញប៉ុណ្ណោះដែលគ្មានបង្រ្កាបនោះ ហើយការដែលមិនបង្រ្កាបឈ្មួញឈើប្រភេទប្រណិតធ្នង់ស្រីៗល្បីៗឈ្មោះ ត្រូវបានគេសង្ស័យជាឆ្នាំងបាយឆ្នាំងសម្លររបស់មន្រ្តីជំនាញសង្កាតរដ្ឋបាលព្រៃឈើលាច ព្រោះគេសង្កេតឃើញលោក នាយសង្កាតរដ្ឋបាលព្រៃឈើលាច ទាំងយប់ទាំងថ្ងៃគាត់បើករថយន្តប្រដេញតាមសម្របសម្រួលជាមួយក្រុមឈ្មួញ តូចសុីតាមតូចធំសុីតាមធំ ហើយរថយន្តម៉ាក សាំយ៉ុងឬនីសាន់ របស់ឈ្មួញខាងលើឮថាបង់ឲ្យគាត់ក្នុងមួយរថយន្តក្នុងចន្លោះពី ៥មឺុនរៀលទៅ ៨មឺុនរៀល ពុំដូច្នេះនោះមិនអាចគេចពីក្រដាប់ដៃគាត់បាននោះឡើយ។
ទោះបីប្រភពរាយការណ៍ខាងលើលើកឡើងបែបនេះក្តី អ្នកសារព័ត៌មាន មិនអាចស្វែងរកសុំការពន្យល់ពីឈ្មោះ ចែភ័ក្រ និងឈ្មោះ ចែពៅ បាននោះទេ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧នេះ ប៉ុន្តែនៅពេលវេលាដដែលនោះដែរលោក ពាក្យ នោ នាយសង្កាត់រដ្ឋបាលព្រៃឈើលាច បានឲ្យដឹងតាមទូរស័ព្ទខ្លះៗថា បញ្ហាហ្នឹងលោកទើបនឹងមកថ្មីខ្វះកម្លាំងកិច្ចសហការមិនសូវស្គាល់ភូមិសាស្រ្ត ហើយចំពោះប្រជាពលរដ្ឋដឹកឈើតូចតាចសំរាប់បំរើសេចក្តីត្រូវការដូចជាធ្វើផ្ទះសម្បែង ក៍មានផលលំបាកក្នុងការបង្រ្កាបនោះដែរ ប៉ុន្តែលោកបានធ្វើកិច្ចសន្យាលាយល័ក្ខជាអក្សជារើយផងនោះដែរ ចំណែកពាក់ព័ន្ធនឹងលុយផ្នូរនឹងការមិនបង្រ្កាបដូចបានលើកឡើងនោះលោកមិនដឹងនោះទេ៕ បឹុម ពិន













