ភ្នំពេញ៖ សន្តិសុខផ្សារត្រពាំងថ្លឹងបានក្របួចជនសង្ស័យម្នាក់ ដែលជំនាញដើបោកប្រាស់គេដោយយកគ្រឿងអល័ង្គកាខ្លែងក្លាយមកលក់តាមផ្សារនាៗ ខណះដែលលក់បានលុយហើយឲ្យបក្ខពួកយកទៅបាត់ ទើបអាជីវកអ្នកលក់ដឹងទាន់បង្កការភ្ញាក់ផ្អើលវេលាម៉ោង ១២ និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី៦ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយ មកជនសង្ស័យដែលជាកូនចោរគេនោះបានទំនាក់ទំនងអោយមេចោរវេលុយអោយវិញទើបក្រុមសន្តិសុខផ្សារដោះលែងអោយទៅវិញ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះជ័យ ទូច ភេទប្រុសអាយុ២១ឆ្នាំមុខរបរ រត់តុ នៅហាងណារីភ្នំមាស ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចុះណែកមេក្លោងឈ្មោះ នី ភេទស្រី អាយុជាង៣០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
តាមសម្តីជនសង្ស័យបានអោយដឹងថា រួបគេបានយកកងដៃកាឡៃមកលក់នៅផ្សារត្រពាំងថ្លឹង ចំនួន២ដកមកហើយពោលគឺថ្ងៃទី៥និងថ្ងៃទី៦ខែឧសភាឆ្នាំ២០១៧នេះ ។ ដោយនៅថ្ងៃទី៥ខែឆ្នាំដដែល រួបគាត់បានយកកងដៃ១កង យកមកលក់នៅទីតាំងខាងលើដោយលក់បានលុយចំនួន១២០ដូល្លារ ហើយក៏ទៅផ្ទះវិញលុះមកដល់ថ្ងៃកើតហេតុរួបគាត់បានមកម្តងទៀតដោយឈ្មោះនីអោយយកកងដៃ១កងទៀតមកលក់ដោយឈ្មោះនីមកជាមួយរួមទាំងប្តីជិះម៉ូតូ២គ្រឿង ខណះរួបគាត់កំពុងអោយអ្នកទិញមើលកងដៃដោយសារតែម្ចាស់ដឹងថាមិនមែនជារបស់ពិតទើបហៅសន្តិសុខផ្សារឃាត់ខ្លួនចំណែកស្ត្រីនិងប្តីដែលជាមេក្លោងគេចខ្លួនបាត់។
តាមសម្តីអ្នកលក់បានអោយដឹងថា នៅថ្ងៃម្សិលមិញជនសង្ស័យបានយកកងដៃកាឡៃមកលក់ដោយមិនចាំអារម្មណ៍ទើបទិញយកហើយក្រោយមកទៀតមានមនុស្សផ្សេងទៀតមកលក់កងដៃដដៃលទៀតដោយសរុបជាទឹកប្រាក់អស់ចំនួន២២០ដូល្លារ។ លុះថ្ងៃកើតហេតុក៏ឃើញជនសង្ស័យខាងលើមកម្តងទៀតទើបពិនិត្យមើលកងដៃដឹងថាមិនមែនជាកងដៃពិតទើបឃាត់ខ្លួនតែម្តង។
ក្រោយពីការឃាត់ខ្លួនជនសង្ស័យបានខលទៅមេក្លោងរបស់គេហើយបានចចាជាមួយសន្តិសុខហើយអ្វីដែលហួសចិត្តនោះមេក្លោងនោះមិនដឹងថាដាក់ស្នេហ៍ក្រុមសន្តិសុខផ្សារត្រពាំងថ្លឹងយ៉ាងណានោះទេទើបគ្រាន់តែផ្ញើរលុយអោយគ្រប់ចំនួនដែលលកល់កងដៃនោះមកវិញសន្តិសុខក៏ដោះលែងអោយមានសេរីភាពវិញដោយមិនបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយបានដឹងផង។ ដូចនោះសូមបងប្អូនប្រុងប្រយ័ត្នចំពោះជនសង្ស័យខាងលើ ផងហើយកុំធ្វើអ្វីដូចសន្តិសុខផ្សារត្រពាំងថ្លឹងអីបើចាប់បានហើយដោះលែងវិញដដែលចុះការបោកប្រាស់របស់ក្រុមជនសង្ស័យនិងបានចិត្តនិងបន្តធ្វើសកម្មភាពដដែលទៀតជាមិនខាននោះទេ ៕ សុខាសែនជ័យ
...