ពលរដ្ឋ​ប្តឹង​ក្រុម​ហ៊ុន​ EBC ឆបោក​ប្រាក់​ជាង​៤៦​លាន​ដុល្លារ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ៖ប្រជាពលរដ្ឋដែលអះអាងថាមកពី២៥រាជធានីខេត្ត នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ បានដាក់ពាក្យបណ្ដឹងនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងក្រុមហ៊ុន EBC ដែលពួកគាត់ចោទប្រកាន់ថា បានឆបោកប្រាក់ប្រជាពលរដ្ឋជាង៥០០០គ្រួសារ សរុបទឹកប្រាក់ជាង៤៦លានដុល្លារអាមេរិក ។

ប្រជាពលរដ្ឋ និយាយថា ក្រុមហ៊ុននេះ មានឈ្មោះ ស៊ាន តាន់ ជនជាតិម៉ាឡេស៊ី ជាប្រធានប្រតិបត្តិការក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅកាត់ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) ឈ្មោះ ហួត សុវណ្ណ ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ (AIF) និងឈ្មោះ ជិ ហ្គោសាលី ប្រធានសមាគមអ្នកប្រឹក្សាយោបល់វិនិយោគ (ICA) ទាក់ទងនឹងរឿងឆបោកលុយជាង ៤៦លានដុល្លារអាមេរិក (៤៦.២០៤.៣៥០ដុល្លារ)។

រូបភាពនៃការឆបោកនេះ ធ្វើឡើងតាមមធ្យោបាយទិញហ៊ុនវិនិយោគដែលមានតម្លៃ ២ពាន់ដុល្លារក្នុងមួយហ៊ុន។ ក្រុមហ៊ុនបានបញ្ចុះបញ្ចូលពលរដ្ឋថា ពួកគេនឹងផ្តល់ភាគលាភ ១០ភាគរយក្នុងមួយខែ ហើយរយៈពេល ១៨ខែ ក្រុមហ៊ុននឹងសងប្រាក់ដើមទាំងអស់មកឲ្យអ្នកវិនិយោគវិញ។ ប្រជាពលរដ្ឋ បានបន្តដាក់បណ្តឹងទៅក្រសួងយុត្តិធម៌ និង រដ្ឋសភា បន្តទៀត។ ពួកគេទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ជួយរកយុត្តិធម៌ជូនពួកគេផង ៕

IMG_7494 IMG_7495 IMG_7496 IMG_7497

...

ដោយ៖ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print