ប្រជាកសិករនៅ៨ឃុំ សង្កាត់- ក្រុង-ស្រុកខេត្តប៉ៃលិន នៅតែខិតខំបន្តការដាំដុះដំឡូងមី បើទោះទីផ្សារតម្លៃធ្លាក់ចុះ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ប្រជាកសិករក្នុងខេត្តប៉ៃលិន បានខិតខំដាំដុះដំឡូងមី រហូតមកដល់ខែឧសភានេះប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ នៅតែបន្តប្រមូលផលដំឡូងមីដែលអ្នកខ្លះនៅមិនទាន់ដកលក់អស់នៅឡើយនិងអ្នកខ្លះទៀតក៍បន្តដាំជាបន្តបន្ទាប់បើទោះបីតម្លៃដំឡូងមីពេលបច្ចុប្បន្ននេះមានការធ្លាក់ចុះយ៉ាងខ្លាំងនិងពេលខ្លះគ្មានអ្នកទិញក៍ដោយក៍ពួកគាត់នៅតែបន្តដាំដោយគ្មានជំរើសនិងសង្ឃឹមថានៅឆ្នាំក្រោយនឹងបានតម្លៃខ្ពស់ជាងពេលនេះ។

លោក គ្រូ សុជាតិ ជាពលរដ្ឋរស់នៅភូមិភ្នំរាំងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនដែលកំពុងដាំដំឡូងមីជាច្រើនហិចតាបានពួកគាត់បានលើកឡើងថានៅឆ្នាំមុនដំឡូងមីរបស់គាត់មិនសូវបានផលច្រើនប៉ុន្មានទេដោយជួបគ្រោះរាំងស្ងួតនារដូវប្រាំងដល់រដូវវស្សាវិញបែរជាភ្លៀងជោគជាំធ្វើឲ្យមើមដំឡូងមីគាត់រលួយមិនសូវបានផល ម្យ៉ាងទៀតតម្លៃចុះខ្លាំងទៀត ធ្វើឲ្យជីវភាពគាត់កាន់តែជួបការលំបាក និងជំពាក់បំណុលគេច្រើន តែគាត់នៅតែបន្តដាំទៀតព្រោះគ្មានមុខរបរក្រៅពីនេះ។

ចំណែកពលរដ្ឋផ្សេងទៀតដែលកំពុងដកដំឡូងមីបានត្អូញត្អែថាឥឡូវនេះតម្លៃដំឡូងមីថោកខ្លាំងណាស់គឺគេទិញក្នុងតម្លៃ១០០រៀលក្នុងមួយគីឡូក្រាម ហើយប៉ុន្មានថ្ងៃនេះតាមស្តង់ខ្លះគេអត់ទិញទៀតដឹកទៅដល់ស្តង់ហើយដឹកមកផ្ទះវិញតែពួកគាត់សុទ្ធតែខ្ចីបុលលុយគេ យកមកធ្វើដល់ពេលសងគេវិញនិងអ្នកខ្លះជួលដីគេដាំដល់ពេលគេយកដីវិញ ទោះថោកយ៉ាងណាក៍បង្ខំចិត្តដល់លក់ដែរ។ ពួកគាត់មានការព្រួយបារម្មយ៉ាងបើនៅឆ្នាំក្រោយតម្លៃដំឡូងមីនិងពោតថោកយ៉ាងនេះពួកគាត់និងលក់ដីឈបើធ្វើចំការទៀតហើយព្រោះជំពាក់គេច្រើនទៅៗ ឥឡូវនៅខេត្តប៉ៃលិននេះមិនសូវមានកម្មករធ្វើការព្រោះគេចំណាកស្រុកទៅធ្វើការនៅប្រទេសថៃស្ទើរតែស្ងាត់ស្រុកអស់ហើយ៕  ស សារ៉េត

...

66f2a14b-2e78-4b5c-8004-97006883cc19 e6d64fd4-de62-43f0-b363-4fedccda0967 e192657f-bbe6-4226-8219-481a6d1c1260 ee5a686b-3e0e-47ad-81c5-ca8191c3f114 0a2487fc-8a16-45ab-b95f-c8c5267021fb 21a7cafe-f5b5-401c-8e27-60e4b228b280 54aa845c-b6e9-4854-b826-96bd1e44e77d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print