អ្នកបើករថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនGlobol ត្រូវភ្ញៀវជនជាតិចិនចោទថាលួចលុយ៦ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិម្នាក់ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ដោយ ចោទប្រកាន់អ្នកបើករថយន្តតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនGlobol ថាគាត់បានជួលជិះ ហើយបានជ្រុះបាត់លុយ៦ពាន់ដុល្លារអាមេរិក ក្នុងរថយន្តហើយត្រូវអ្នកបើកបររថយន្តតាក់ស៊ីម៉ែត្រខាងលើជាអ្នកលួច គ្រាដែលខ្លួនជិះរថយន្តតាក់ស៊ីសំដៅទៅផ្ទះរបស់ខ្លួន។ ក្នុងករណីនេះដែរបុរសជនជាតិចិនខាងលើនេះក៏ បានចូលទៅឆែកឆេរដល់ក្នុងផ្ទះបុរសអ្នករត់តាក់ស៊ីម៉ែត្រថែមទៀតដោយគ្មានការចូលរួមពីសមត្ថកិច្ចនោះឡើយ ។

បុរសជនជាតិចិនរូបនេះមិនត្រូវបានគេស្គាល់ ឈ្មោះនិងអាសយដ្ឋានឡើយគ្រាន់តែដឹងថា គេមានអាយុជាង៣០ឆ្នាំ ហើយទំនងជាពាណិជ្ជករមករកស៊ីនៅស្រុកខ្មែរ បានដើរចូលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យដោយអះអាងថារឿងបាត់លុយនេះកើតមាននៅពេលមកដល់ក្នុងសង្កាត់ស្ទឹងមានជ័យ ។

បុរសដែលត្រូវជនជាតិចិនចោទប្រកាន់ថាបានលួចលុយ៦ពាន់ដុល្លារនេះមានឈ្មោះ រិទ្ធ ចំរើន អាយុ៣០ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្តតាក់ស៊ីក្រុមហ៊ុនGlobol ស្នាក់នៅផ្លូវB២ ក្រុម៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជនីភ្នំពេញ។អ្វីដែលបុរសអ្នករត់តាក់ស៊ីខាង លើមានកំហឹងដែរនោះគឺខ្លួនគាត់បដិសេធការចោទប្រកាន់បែបនេះហើយគាត់បានប្តឹងបកទៅលើបុរសជនជាតិចិនវិញ ដោយចោទថាបានទៅអុកឡុកលំនៅឋានគាត់និងចោទពីបទបរិហាកេរ្តិ៍គាត់ទោះបីបុរសជនជាតិចិនជជែកតឹងសរសៃក និងលើកយកមូលហេតុនិងតឹកតាងផ្សេងៗប្រាប់នគរបាលឲ្យបានជ្រាបក៏ដោយ ។

ចំពោះបញ្ហានេះគេកំពុងរង់ចាំមើលតើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ មានវិធានការដោះស្រាយយ៉ាងណានោះ  ៕ ប្រាថ្នា

...

_____ __________

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print