ការផ្ទុះអាវុធដាក់គ្នារវាងប៉ាគីស្ថាន នឹងអាហ្វហ្គានីស្ថានធ្វើឲ្យទំនាក់ទំនង កាន់តែអាក្រក់ទៅ

ចែករំលែក៖

 ទំនាក់ទំនងរវាងអាហ្វហ្គានីស្ថាន នឹងប៉ាគីស្ថាន បានធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត ក្រោយកម្លាំងទាហានព្រំដែនប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយអាវុធបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ។

ការប៉ះទង្គិចគ្នានោះ អាចនឹងធ្វើឲ្យមានការចន្លោះប្រហោង ងាយស្រួលដល់ក្រុមភេរវកម្ម ដែលលាក់ខ្លួននៅក្នុងប្រទេសទាំងពីរបង្កើនការវាយប្រហារទៅលើទីតាំងនានានៅក្នុងប្រទេស ។ ការផ្ទុះអាវុធដាក់គ្នានឹងបង្កការរាំងស្ទះដល់សង្គ្រាមប្រឆាំងភេរវកម្ម នៅតាមព្រំដែនផងដែរ ។

តាមការអះអាងរបស់មេបញ្ជាការជាន់ខ្ពស់របស់យោធាប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ ថា កងកម្លាំងរក្សាសន្តិសុខ របស់ប៉ាគីស្ថាន បានសម្លាប់កងកម្លាំងរក្សាសន្តិសុខរបស់អាហ្គានីស្ថាន អស់ចំនួន៥០នាក់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា តាមតំបន់ព្រំដែនកន្លងមក។

លោកមេបញ្ជាការ យោធាប៉ាគីស្ថាន មួយរូបដែលមានឈ្មោះថា Nadeem Ahmed បាននិយាយថា ទីតាំងប៉ុស្តិ៍ឈរជើង របស់កងកម្លាំង របស់អាហ្គានីស្ថាន ត្រូវបានបំផ្លាញហើយ កងកម្លាំងរបស់អាហ្គានីស្ថាន សរុបទៅដល់៥០នាក់ត្រូវបានបាញ់សម្លាប់ ដោយយោធារបស់ប៉ាគីស្ថាន។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា កងកម្លាំងយោធាតាមព្រំដែនរវាងប្រទេសទាំងពីរ អាហ្គានីស្ថាន និងប៉ាគិស្ថានបានធ្វើការបាញ់តបតគ្នាអស់រយៈពេល ជាច្រើនម៉ោង កាលពីថ្ងៃសុក្រតែទោះបីជាយ៉ាងណាក្តី អាហ្គានីស្ថាន បានបន្ទោសថា ដោយសារប៉ាគីស្ថានបានចូលមកដល់ទឹកដី ខាងអាហ្គានីស្ថានមុន ដែលវាបានបង្កទៅជាការប្រឈមមុខដាក់គ្នាយ៉ាងនេះ៕ ម៉ែវ សាធី

Afghan-640x425 images-1

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print