ខ្សែការពារ Seamus Colemanបន្តកុងត្រារយៈពេល៥ឆ្នាំទៀតលេងឲ្យ Everton

ចែករំលែក៖

ក្លិបបាល់ទាត់ Evertonបានផ្តល់កិច្ចសន្យាថ្មីរយះពេល៥ឆ្នាំ ទៀតដល់កីឡាករSeamus Colemanបើទោះបីជាខ្សែការពារនេះកំពុងតែញុំញីដោយសាររបួសក៏ដោយ។

កីឡាករវ័យ២៨ឆ្នាំSeamus Coleman ដែលកំពុងសម្រាកព្យាបាលរបួសបាក់ជើងពីរគន្លាក់ បានចុះកិច្ចសន្យាថ្មី ជាមួយក្លិប Everton ដែលនឹងរក្សារូបគេនៅទីនេះដល់រដូវឆ្នាំ២០២២។

ក្លិបEverton ជឿជាក់ថា ប្រធានក្រុមជម្រើសជាតិអៀរឡង់ Seamus Coleman នឹងជាសះស្បើយពេញលេញពីរបួសបាក់ជើងដែលទទួលរងពេលប្រកួតជម្រុះ World Cup 2018 ទល់នឹងវែលក្នុងខែមីនានោះ។

គួរបញ្ជាក់ថា Coleman និង Everton បានព្រមព្រៀងគ្នាលើកិច្ចសន្យាថ្មី តាំងពីមុនពេលចេញទៅលេងឱ្យជម្រើសជាតិម្ល៉េះ ហើយក្លិប Everton បានរក្សាពាក្យសច្ចៈរបស់ពួកគេ ដោយស៊ីញេលើកិច្ចសន្យាថ្មីដោយគ្មានកែប្រែលក្ខខណ្ឌអ្វីឡើយជាមួយ Coleman ថ្វីបើខ្សែការពារស្ដាំរូបនេះនៅរបួសនៅឡើយក្ដី ៕ ដេវីត

se-1-13 se-2-12 se-16

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print