សារិកាព្រៃNewcastle Unitedឈ្នះជើងឯកអង់គ្លេសChampionship

ចែករំលែក៖

ក្លិបសារិកាព្រៃ Newcastle United បានបញ្ចប់រដូវកាលឆ្នាំ២០១៧ នេះដោយឈ្នះជើងឯកអង់គ្លេសChampionshipហើយត្រូវវិលត្រឡប់ទៅលេងនៅPremier Leagueវិញ នៅរដូវកាលក្រោយ។

លោក Rafa Benitezអ្នកចាត់ការទូរទៅសញ្ជាតិអេស្ប៉ាញ បានដឹកនាំក្រុម Newcastle Unitedឈ្នះ Barnsley 3-0 ក្នុងទឹកដី St James’ Parkរបស់ខ្លួនខណៈក្រុមលេខ២ Brightonបានត្រឹមតែស្មើនឹងក្រុម Aston Villaដោយលទ្ធផល1-1។

ឆ្លងកាត់៤៦ប្រកួតក្រុមNewcastle Unitedទទួលបាន៩៤ពិន្ទុ ចំណែក Brightonមាន៩៣ពិន្ទុ។ ក្រុមលេខ ៣ដល់លេខ៦នឹងត្រូវប្រកួត Play-off ដើម្បីយកតែមួយក្រុមទៀត ប៉ុណ្ណោះមកលេងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនៅ រដូវកាលក្រោយ។

ក្រុមទាំង៤នោះមាន Reading , Sheffield Wednesday, Huddersfield Townនិង Fulham ។ ចំណែកក្រុមដែលត្រូវធ្លាក់ទៅកាន់ក្របខណ្ឌ័ League 1 មានដូចជា Blackburn Rovers, Wigan Athletic និង Rotherham United ៕

se-1-11 se-2-10se-3-7

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print